នៅសុខៗស្រាប់តែ Storage ក្នុងទូរស័ព្ទពេញមិនដឹងខ្លួន តោះមកដឹងរបៀបលុបចោលក្នុង Telegram
Makara Rin
FEBRUARY 14 2022
គន្លឹះល្អៗ
9.1 K views
1 min read

បច្ចុប្បន្ននេះមានមានមនុស្សច្រើនណាស់ដែលប្រើប្រាស់​ Telegram ជាពិសេសអ្នកធ្វើការនិងសិស្សសាលាជាដើម ហើយពេលខ្លះវាបានធ្វើឱ្យ Storage ទូរស័ព្ទរបស់អ្នកពេញដោយមិនអាចផ្ទុកអ្វីផ្សេងបានទៀតផង។ ហើយថ្ងៃនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅចេះពីរបៀបលុបទិន្នន័យដែលមិនសំខាន់ចោល។

  • ជាដំបូងចូលទៅកាន់ Telegram
  • បន្ទាប់មកចូលទៅកាន់ Setting
  • ហើយចូលទៅកាន់​ Data and Storage
  • រួចចុចលើពាក្យ Storage Usage
  • Keep Media: បើអូសមកដាក់ត្រឹម3ថ្ងៃ មានន័យថាទិន្នន័យនឹងលុបចោលក្រោយពេល3ថ្ងៃ
  • Maximum cache size: គួរទាញមកដាក់ត្រឹម​ 5GB
  • ត្រង់ចំណុចនេះបើអ្នកមិនដែលបានលុបទេត្រូវចុចពាក្យថា​ Clear Telegram Cache នោះរាល់ទិន្នន័យដែលមិនប្រើទាំងប៉ុន្មានវានឹងធ្វើការលុបចោល។
  • ចុងក្រោយអ្នកគួរបិទមុខងារ Automatic Media Download ទើបមិនងាយធ្វើឱ្យ Storage ពេញ។
  • ៥

    អត្ថបទដោយ៖ រិន មករា

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia