ដើម្បីអបអរសាទរ និងត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន Changan Cambodia និង Deepal Cambodia បានប្រកាសនូវកម្មវិធីលក់ពិសេសដ៏ធំបំផុតប្រចាំឆ្នាំ (Year End Promotion) សម្រាប់
អតិថិជនដែលកំពុងស្វែងរករថយន្តទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់។ អ្វីដែលធ្វើឱ្យការផ្តល់ជូននេះកាន់តែពិសេសអស្ចារ្យនោះគឺ ការថែមជូនកាដូធំៗដោយ "មិនចាំបាច់ផ្សងសំណាង"។
រាល់អតិថិជនដែលធ្វើការជាវរថយន្តម៉ូដែលណាមួយក្នុងចំណោម ៥ ម៉ូដែលដែលបានកំណត់ នឹងទទួលបានការថែមជូនភ្លាមៗនូវទូរស័ព្ទដៃ iPhone 17 Pro Max ដ៏ទំនើបជំនាន់ចុងក្រោយបង្អស់ រួមជាមួយនឹងកញ្ចប់ ដំណើរកម្សាន្តទៅកាន់ទីក្រុង Chongqing ប្រទេសចិន រយៈពេល ៥ ថ្ងៃ ៤ យប់។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ការថែមជូននេះគឺទៅតាមម៉ូដែលដែលបានកំណត់តែប៉ុណ្ណោះ ដោយទទួលបានដោយស្វ័យប្រវត្តិ និងមិនមានការចាប់ឆ្នោតឡើយ ដែលជាឱកាសដ៏កម្រមិនធ្លាប់មាន។
ក្រៅពីការថែមជូនមហាកាដូទាំងពីរនេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើរថយន្តទាំង ៥ ម៉ូដែលផងដែរ។ សម្រាប់រថយន្តអគ្គិសនីដែលកំពុងពេញនិយម Deepal L07 ត្រូវបានដាក់លក់ក្នុងតម្លៃពិសេសត្រឹម ៤២,៩០០ ដុល្លារ និងរថយន្ត SUV អគ្គិសនី Deepal S07 តម្លៃត្រឹម ៤៨,៩០០ ដុល្លារ។


ដោយឡែកសម្រាប់ត្រកូល Changan ដែលប្រើប្រាស់ប្រេងឥន្ធនៈវិញ រថយន្ត CS55 Plus មានតម្លៃត្រឹម ៣៣,៩០០ ដុល្លារ, រថយន្ត UNI-T បញ្ចុះសល់ ៣៨,៩០០ ដុល្លារ និងរថយន្ត Premium SUV UNI-K បញ្ចុះសល់ត្រឹម ៥២,៩០០ ដុល្លារ។



ចំពោះលក្ខណៈបច្ចេកទេសវិញ រថយន្តអគ្គិសនី Deepal L07 និង S07 គឺជារថយន្តស្តង់ដារ Global Spec ដែលផ្តោតលើសមត្ថភាព រយៈចម្ងាយបើកបរឆ្ងាយ និងបច្ចេកវិទ្យាឆ្លាតវៃបំផុត។ Deepal L07 ជាប្រភេទ Sedan ដែលអាចបើកបរបានចម្ងាយរហូតដល់ ៦១០ គីឡូម៉ែត្រ និងមានរចនាប័ទ្មស្ព័រ។ ចំណែកឯ Deepal S07 ជាប្រភេទ SUV ដែលផ្តល់លំនឹងបានល្អសម្រាប់ការធ្វើដំណើរឆ្ងាយ ជាមួយនឹងចម្ងាយបើកបរដល់ ៦២០ គីឡូម៉ែត្រ។ រថយន្តទាំងពីរនេះបំពាក់ដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ L2+ Autonomous Driving, ប្រព័ន្ធកាមេរ៉ា ៥៤០ ដឺក្រេ, កញ្ចក់ដំបូល Panoramic, និងអេក្រង់ AR-HUD ដែលបង្ហាញព័ត៌មានលើកញ្ចក់មុខយ៉ាងទំនើប។


សម្រាប់អ្នកដែលនិយមរថយន្តប្រើប្រាស់ម៉ាស៊ីនដែលមានកម្លាំងខ្លាំង Changan UNI-K គឺជាជម្រើស Premium SUV ដ៏ល្អឥតខ្ចោះ ដែលបំពាក់ដោយម៉ាស៊ីន Blue Core 2.0T ដ៏ខ្លាំងក្លា គួបផ្សំជាមួយនឹងប្រព័ន្ធសំឡេង Sony ១៤ គ្រាប់ និងកៅអីដែលមានប្រព័ន្ធក្ដៅត្រជាក់។ រីឯ Changan UNI-T ជាប្រភេទ Sport-Coupe SUV ដែលមានរូបរាងទាក់ទាញខ្លាំង បំពាក់ដោយម៉ាស៊ីន 1.5T និងបច្ចេកវិទ្យា AI Facial Recognition ព្រមទាំងប្រព័ន្ធចូលចតស្វ័យប្រវត្តិ។ ចុងក្រោយគឺ Changan CS55 Plus ជារថយន្ត SUV ស្តង់ដារ Global Spec ដែលសន្សំសំចៃប្រេងត្រឹមតែ ៥.៩ លីត្រក្នុង ១០០ គីឡូម៉ែត្រ តែនៅតែរក្សាបាននូវបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ដូចជាកាមេរ៉ា ៥៤០ ដឺក្រេ និងប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ។



សូមបញ្ជាក់ថា ការផ្តល់ជូនពិសេសទាំងតម្លៃ និងកាដូ iPhone 17 Pro Max រួមជាមួយដំណើរកម្សាន្តទៅ Chongqing នេះ មានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ ដំណាច់ខែធ្នូ ឆ្នាំ ២០២៥ តែប៉ុណ្ណោះ។
អតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មានលម្អិតនៅទីតាំងអគារតាំងបង្ហាញរថយន្ត Changan Cambodia & Deepal Cambodia ដោយផ្ទាល់ ដើម្បីកុំឱ្យឱកាសដ៏ចំណេញនេះកន្លងផុតទៅ៕
ប្រញាប់ឡើងកុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង Changan Hotline: 011 999 375 ឬ Deepal Hotline: 078 999 795៕
Ø 8 ចំណុចសំខាន់ៗ ពី Changan និង Deepal សម្រាប់ការសម្រេចទិញដោយគ្មានក្តីបារម្ភ៖
1. សេវាកម្មយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី (Trade-In Service)
2. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ផ្តល់ជូននូវទំនុកចិត្តខ្ពស់បំផុត
3. ការធានារយៈពេល 5 ឆ្នាំ ឬ 15 ម៉ឺនគីឡូម៉ែត្រ រួមទាំងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
4. ការប្តូរប្រេង 3 ដង ឬ 25000 គីឡូម៉ែត្រដោយឥតគិតថ្លៃ
5. សេវាចល័ត 24 ម៉ោង ខេត្ត 25 ក្រុង សម្រាប់ការត្រួតពិនិត្យ ថែទាំ ប្តូរប្រេងម៉ាស៊ីន និងជួសជុល
6. ការបង្រៀនពីរបៀបប្រើប្រាស់ និងថែទាំរថយន្ត Changan និង Deepal ដោយឥតគិតថ្លៃ
7. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ Changan និង Deepal
8. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ពីរោងចក្រ Changan និង Deepal
ចំណុចសំខាន់៖ រាល់ការទិញរថយន្តទាំង៥ម៉ូឌែលនេះពីប្រភពផ្សេងៗជាមួយតម្លៃធូរថ្លៃជាង អាចនាំមកនូវហានិភ័យជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក ទាំងកត្តាគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវក្រោយការទិញ ព្រោះប្រព័ន្ធបញ្ជារថយន្តប្រភេទនេះមិនមែនជាប្រព័ន្ធ Global Specs ដែលផលិតឡើងសម្រាប់ការប្រើប្រាស់ជាអន្តរជាតិ។
មានតែ Changan និង Deepal ដែលនាំចូលដោយក្រុមហ៊ុន RMA Cambodia តែប៉ុណ្ណោះដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្ត Changan និង Deepal ដែលបំពាក់ដោយ Global Specs។
ដូច្នេះសូមធ្វើការសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះកត្តាហានិភ័យទាំងនេះ រាល់ការបញ្ជាទិញរថយន្ត Changan និង Deepal ពីប្រភពផ្សេងៗ
Join Telegram: https://t.me/ChanganCambodiaOfficial
#CHANGANCAMBODIA #DeepalCambodia #RMACambodia
