ប្រសិនបើអ្នកទាំងអស់គ្នាចង់បង្កើតវីដេអូប្លែកៗដាក់នៅលើបណ្តាញសង្គម YouTube, Facebook, TikTok, Instagram ជាដើម បច្ចុប្បន្ននេះយើងពុំចាំបាច់ចំណាយកម្លាំងថតខ្លួនឯង ពុំចាំបាច់ចេញមុខ មិនចេញសំឡេងក៏បានដែរប៉ុន្តែយើងអាចប្រើប្រាស់ AI ដើម្បីឲ្យវាបង្កើតជំនួសបាន។
ដើម្បីអាចបង្កើតបានគឺយើងត្រូវមាន AI Tools មួយចំនួនដែលត្រូវប្រើដូចជា Tool សម្រាប់បង្កើត Script សម្រាប់បង្កើត រូបភាព ច្នៃរូបភាពឲ្យមានចលនា បង្កើតសំឡេង បង្កើតភ្លេងជាដើម។
សម្រាប់ Tool មួយនេះគឺយើងប្រើវាដើម្បីបង្កើតជា Script ឬក៏បង្កើតជាសាច់រឿងជាដើម ហើយយើងក៏អាចប្រើវាដើម្បីឲ្យបង្កើតជា Prompt ដើម្បីយកទៅបង្កើតជារូបភាពឲ្យបានស្អាតក៏បានដែរ ដូច្នេះគឺយើងអាចប្រើប្រាស់វាបានច្រើនតម្រូវការមែនទែន។
2, Leonado AI
សម្រាប់ AI Tool ទី២គឺយើងអាចប្រើប្រាស់ជាមួយនឹង Leonado AI បាន ដើម្បីបង្កើតជារូបភាពព្រោះនៅក្នុងនេះយើងអាចបង្កើតរូភាពមកបានស្អាត មានទំហំឲ្យយើងជ្រើសរើសតាមតម្រូវការ មាន Style នៃរូបភាពដែលយើងចង់បង្កើតទៅតាមចំណង់ចំណូលចិត្ត។
ហើយមិនត្រឹមតែប៉ុណ្ណឹងទេ នៅក្នុង Leonado AI មួយនេះគឺមានបង្កប់ Tools ជាច្រើនទៀតដើម្បីឲ្យយើងធ្វើការជ្រើសរើសប្រើប្រាស់ មានទាំងការកាត់ Background, Upscale, Motion ជាដើម ពោលគឺមានមួយកំផ្លេតែម្តង។
3, Luma AI
ទី៣ បន្ទាប់ពីអ្នកទាំងអស់គ្នាបានបង្កើតរូបភាពហើយគឺយើងអាចយកវាច្នៃឲ្យមានចលនា ប្រសិនបើយើងត្រូវការ ដូច្នេះយើងអាចប្រើជាមួយនឹង Luma AI បាន ដោយគ្រាន់តែបញ្ចូលរូបភាពចូលហើយបញ្ចូល Prompt តិចតួចដើម្បីបញ្ជាវាជាការស្រេច មានន័យថាបើយើងចង់ឲ្យវាធ្វើចលនាបែបណាគឺយើងអាចបញ្ចូល Prompt ទៅតាមនោះបាន។
4, 11Eleven Labs
ចូលមកដល់ Tool ទី៤ គឺជាធូលមួយដែលគេពេញនិយមប្រើច្រើនមែនទែន ដោយយើងអាចប្រើវាដើម្បីឲ្យបង្កើតជាសំឡេងតាមរយៈការបញ្ចូលអក្សរ មានន័យថា ប្រសិនបើយើងចង់បង្កើតវីដេអូមួយទាក់ទងនឹងសត្វឆ្មា ដូច្នេះយើងអាចចូលទៅបង្កើត Script ចេញពី ChatGPT បន្ទាប់មកទៀតយកវាដាក់ចូលក្នុងនេះដើម្បីបង្កើតជាសំឡេងនិយាយ ហើយចំពោះសំឡេងនិយាយនេះក៏យើងអាចរើសបានច្រើនជម្រើសផងដែរ។
ហើយបច្ចុប្បន្នធូលមួយនេះក៏មានមុខងារច្រើនទៀតដើម្បីប្រើប្រាស់ផងដែរដូចជា Voice Over Studio, Conversation AI, AI Sound Effect ជាដើម។
5, AI Test Kitchen
ទី៥ គឺជា AI សម្រាប់បង្កើតបទភ្លេង ដោយ Original ទៅតាមបញ្ចូល Prompt របស់យើង ដោយ AI មួយនេះគឺជារបស់ Google ផ្ទាល់ដែលមានសមត្ថភាពក្នុងការង្កើតបទភ្លេងទៅតាមចំណង់ចំណូលចិត្ត ដូច្នេះយើងអាចបង្កើតវាដើម្បីនៅក្នុងវីដេអូក៏បានដែរ
6, Video Editing App
ចុងក្រោយគឺការកាត់វីដេអូ ព្រោះថា ពេលដែលយើងបង្កើតរូបភាព បង្កើតជាសំឡេង បង្កើតបទភ្លេងបានអស់ហើយគឺយើងត្រូវដាក់វាបញ្ចូលគ្នាដើម្បីធ្វើជាវីដេអូមួយ អ៊ីចឹងអ្នកទាំងអស់គ្នាអាចប្រប្រាស់ជាមួយនឹងកម្មវិធីកាត់តផ្សេងៗទៅតាមតម្រូវការ មាន CapCut, Adobe Premiere Pro ជាដើម
ប៉ុន្តែសម្រាប់ខ្ញុំគិតថា CapCut គឺជាជម្រើសដ៏ល្អបំផុតព្រោះយើងអាចប្រើប្រាសស់ដោយមិនចាយលុយ ដំណើរការលឿន កុំព្យូទ័រ Spec តូចក៏អាចធ្វើបាន និងមានមុខងារល្អៗច្រើនដើម្បីប្រើប្រាស់។
សរុបមកខ្ញុំគិតថា Tools ទាំងអស់នេះវាអាចជួយអ្នកទាំងអស់គ្នាបានក្នុងការបង្កើតវីដេអូដោយខ្លួនឯង ដោយមិនចង់ចេញមុខ មិនចង់ចេញសំឡេង ហើយក៏អាចធ្វើវាដើម្បីបង្កើតចំណូលលើអនឡាញក៏បានដែរ។
អត្ថបទដោយ៖ រិន មករា