vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់
Makara Rin
OCTOBER 18 2024
PR
3 mins read

កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40Series ឥឡូវនេះ V40Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។

Screenshot 2

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI

Screenshot 1

Photo 2024 10 18 09 21 39

Photo 2024 10 18 09 21 27

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ

V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖

  • រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ
  • AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់  AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។
  • កញ្ចក់លែនច្រើនប្រភេទ៖ V40 5G  រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។
  • សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។

Picture1

V40 Liteថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ

Photo 2024 10 18 09 21 55

Photo 2024 10 18 09 21 52

Photo 2024 10 18 09 21 58

V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:

  • សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។
  • ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ
  • ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។

Picture2

សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលព័ត៌មានលម្អិត

សេចក្តីសន្និដ្ឋាន

Screensot 3

Photo 2024 10 18 09 21 42

Photo 2024 10 18 09 21 45

V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និង​ទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។ V40 series បានបើកក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ  ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page :  https://www.facebook.com/vivoCambodia.

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia