Aston Martin DBX - New WILD SUV from MANSORY 2022 មួយនេះតម្លៃរហូតដល់ទៅ ៤០ម៉ឺនដុល្លារ
Lee Then
JULY 17 2024
យានយន្ត
66 views
3 mins read

មុខក៏កាច គូទក៏ទយ មើលទៅគឺថាឆក់យកបេះដូងទែម្តង… ហើយនេះមិនមែនជា Aston Martin DBX ធម្មតាទេ វាត្រូវបាន Make Up ឡើងវិញដោយក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញដែលមានស្នាក់ការកណ្តាលនៅទីក្រុង Brand (អានថា ប្រាន់ដ៍) ដែលស្ថិតក្នុងប្រទេសអាល្លឺម៉ង់ (Germany)។
នេះគឺជាថយន្ត Aston Martin DBX - New WILD SUV 2022 from MANSORY

Mansory Aston Martin Dbx 02.jpgMansory Aston Martin Dbx 06.jpg

បងបង្អូនកុំទាន់ទៅណាមកដឹងពីតម្លៃរបស់ជាសិន ចឹងសម្រាប់តម្លៃដែលមិនទាន់បានកែប្រែគឺជាតម្លៃដើមរបស់រថយន្ត មានតម្លៃ 176,900 ដុល្លារ ហើយសម្រាប់តម្លៃដែលបានបន្ថែមដោយក្រុមហ៊ុន MANSORY ចន្លោះពី $100,000 ដល់ $300,000 ដុល្លារឬក៏លើសពីនេះ ឬច្រើនជាងនេះអាស្រ័យទៅលើការផ្លាស់ប្តូរនិងការរចនាបំពាក់បន្ថែមដែលអតិថិជនត្រូវការចឹងសម្រាប់ក្រុមហ៊ុន MANSORY គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីក្នុងវិស័យនៃការរចនានិងកែច្នៃរថយន្តប្រណិតដោយផ្តោតលើម៉ាកធំៗដូចជា Rolls-Royce, Aston Martin, Bentley, Ferrari,Lamborghini, Merecdes-Benz Bugatti និងមានម៉ាកធំៗជាច្រើនទៀត ក្រុមហ៊ុននេះផ្តល់សេវាកម្មក្នុងការរចនានិងកែច្នៃលក្ខណៈរថយន្ត ដើម្បីឲ្យរថយន្តដែលមានលក្ខណៈប្រណិត រូបរាងប្លែក និងបន្ថែមលក្ខណៈបច្ចេកវិទ្យាខ្ពស់ ដែលធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់រថយន្ត។

Mansory Geneva 2018 1 1024x555.jpgសម្រាប់ Aston Martin DBX New WILD SUV 2022 នេះ MANSORY បានធ្វើការកែប្រែម៉ាស៊ីនឬក៏ធូនរថយន្តនេះដើម្បីបង្កើនសមត្ថភាពម៉ាស៊ីនម៉ាស៊ីនអោយកាន់តែខ្លាំងអោយសាកសំជាមួយនិងរូបរាងតែម្តងវាមាន។
Mansory Aston Martin Dbx 05.jpg

វាមានម៉ាស៊ីន: V8 Twin-Turbocharged 4.0 លីត្រ កម្លាំងដើមរបស់វាគឺ 550 (hp) ត្រូវបានកែប្រែឡើងដល់ 800 (hp) និងកម្លាំងបង្វិលដើមគឺ 700 ន្យូតង់ម៉ែត្រ (Nm) ត្រូវបានកែប្រែឡើង 1000 ន្យូតង់ម៉ែត្រ (Nm) ពី0-100km/h ចាយពេល 3,8វិនាទី ល្បឿនកំពូលគឺ 325 គម/ម៉ោង ការកែប្រែម៉ាស៊ីននេះធ្វើឲ្យ Aston Martin DBX របស់ MANSORY មានសមត្ថភាពនិងល្បឿនលឿនជាងម៉ូដែលដើម វាក៏បង្កើនសមត្ថភាពក្នុងការបើកបរបានយ៉ាងលឿននិងរហ័សរហួន។

Photo 2024 07 17 15 52 12MANSORY ត្រូវបានធ្វើការកែច្នៃរថយន្ត Aston Martin DBX 2022 ដើម្បីបន្ថែមនូវលក្ខណៈពិសេសទាំងខាងក្នុងនិងខាងក្រៅដូចជា។ ខាងក្រៅ: មានការរចនា logo ជារូបរាងដើមរបស់ Aston Martin ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅជាការពូនផ្លេកនិងប្តូតពីពាក្រ Aston Martin ទៅជាពាក្យ MANSORY ទាំង logo ខាងមុខ ខាងក្រោយ និង យ៉ានកង់ ដែលរំលេចនូវពណ៌ត្រួយចេកខ្ចី ការរចនាកាបូនផ្លេកដែលខុសពីម៉ូតទូទៅ: MANSORY បានប្រើកាបូនផ្លេកដើម្បីកែអោយមានរៀង Aerodynamic ជ្រែកខ្យល់បានល្អ។ វាត្រូវបានផ្លាស់ប្តូរបំពង់ស៊ីមាំងថ្មី ដែលផ្តល់សម្លេងដ៏ពិរោះនិងមានអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សម្រាប់ស្លាបខ្យល់ដែលយើងតែងតែហៅថា (Spoilers) វាត្រូវបានបំពាក់រហូតដល់ទៅ២ ខាងលើមួយនិងខាងក្រោមមួយ ស្លាបខ្យល់នេះមានទាំងខាងមុខ ដោយខាងមុខមានអំពូល LED នៅអមសងខាងរន្ធខ្យល់តែម្តង និងខាងជម្ហៀង ដើម្បីធ្វើឲ្យរថយន្តមើលទៅកាន់តែកាចនិងទាក់ទាញ។

Mansory Aston Martin Dbx 02.jpgMANSORY បានបំពាក់ដោយយ៉ាន់អាលុយមីញ៉ូមស្ព័រ (Sporty Aluminum Wheels) ដែលមានទំហំ 24 inches តាំបួរធំ និងដុំហ្វាំងដែលមានឈ្មោះក្រុមហ៊ុន MANSORY តែម្តង កង់ទាំង4គ្រាប់នេះត្រូវបានរចនាឡើងជាពិសេស ដោយមានកម្រិតខ្ពស់នៃស្តាយ៍របស់វា និងគុណភាព ដើម្បីផ្តល់នូវស្ថិរភាព និងភាពទាក់ទាញសម្រាប់ការបើកបររបស់អ្នកប្រើប្រាស់ដែលបានជះលុយទៅលើវា។សម្រាប់ផ្នែកខាងក្នុងគឺមានភាពប្រណិតមែនទែនដោយប្រើប្រាស់នូវកៅអីស្បែក កៅអីទាំងអស់ត្រូវបានប្រើនូវស្បែកប្រណិតដែលមានគុណភាពខ្ពស់ ការឌឺស្សាញពណ៌ខាងក្នុងក៏មាន ពណ៌ខ្មៅលាយជាមួយនិងស្បែក ថ្នេរអំបៅ ដែលមានពណ៌ត្រួយចេកខ្ចី មើលទៅគឺប្រណិតនិងផាសុខភាពមែណទែន បើនិយាយពីទំនើបនិងប្រណិតវិញគឺ កប់តែម្តង ហើយប្រព័ន្ធសុវត្ថភាពក៏ច្រើនដែរ។

Mansory Aston Martin Dbx 15.jpgចឹងសម្រាប់តម្លៃបងប្អូនអាចបូកបានថាតើបងប្អូនចង់បានតម្លៃប៉ុណ្ណា ចន្លោះពី 10000$ ទៅ 30000$ ឬក៏លើសពីនេះ?

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia