លោក Aron Sogi ដែលជាអ្នករៀបចំយុទ្ធសាស្ត្រមាតិកាបណ្ដាញសង្គមដ៏ឆ្នើមមួយរូប ដែលបច្ចុប្បន្នមានអ្នកតាមដានជិត ១លាន Followers នៅលើ TikTok បានចែករំលែកវិធីសាស្ត្រសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការផលិតវីដេអូគុណភាពខ្ពស់ដោយចំណាយពេលខ្លី។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកផលិតវីដេអូអាជីពដោយមិនចំណាយពេលច្រើន និងមានភាពងាយស្រួលអាចសាកវិធីមួយចំនួនដូចខាងក្រោម៖
១. ប្រើកាមេរ៉ាទូរស័ព្ទ៖ ប្រសិនបើអ្នកចង់ចាប់ផ្ដើមផលិតវីដេអូ សូមកុំយករនាំងកាមេរ៉ា ឬការមិនចេះថតឲ្យរារាំងអ្នកឲ្យសោះ ពោលគឺអ្នកអាចធ្វើការប្រើទូរសព្ទដៃដើម្បីចាប់ផ្ដើមផលិតវីដេអូបាន ខណៈបច្ចុប្បន្នគុណភាពការមេរ៉ាទូរសព្ទដៃអាចផលិតសាច់វីដេអូបានល្អ និងមានគុណភាពខ្ពស់ ក៏ដូចជាមិនពិបាកកំណត់ Setting ច្រើនដូចប្រើកាមេរ៉ានោះឡើយ។ ហើយជម្រើសល្អដែលជួយឲ្យអ្នកចេញវីដេអូបានលឿន គឺថតដោយប្រើកាមេរ៉ាខាងមុខ។ យ៉ាងណាមិញ អ្នកអាចសម្រេចចិត្តប្ដូរទៅប្រើកាមេរ៉ានៅពេលក្រោយនៅពេលដែលអ្នកចេះផលិតវីដេអូស្ទាត់ជំនាញ។
២. កាត់តជាមួយ CapCut Desktop៖ ប្រសិនបើអ្នកមិនដឹងថាត្រូវប្រើប្រាស់កម្មវិធីមួយណាដើម្បីកាត់វីដេអូ អ្នកអាចចាប់ផ្ដើមពីការប្រើប្រាស់កម្មវិធី Capcut បាន ខណៈកម្មវិធីមួយនេះ មានភាពងាយស្រួល មិនសូវមានភាពស្មុគស្មាញ និងថែមទាំងអាចប្រើផលិតវីដេអូដែលមានគុណភាពខ្ពស់បានថែមទៀតផង។
៣. ការបែងចែកពេលវេលា ដោយប្រើគោលការណ៍ 5 5 20៖
- អត្ថបទ៖ ចំណាយពេលត្រឹមតែ ៥ នាទីដើម្បីសរសេរស្រ្គីប វីដេអូដែលអ្នកចង់ផលិត។
- ថត៖ បម្រុងពេល៥នាទីដើម្បីថត
- កាត់តវីដេអូ៖ ប្រើពេល២០ នាទីសម្រាប់ការកែសម្រួល និងកាត់តវីដេអូ។
លោក Sogi ណែនាំថា ប្រសិនបើអ្នកបានចំណាយពេលជាង ៣០នាទីអូសមើល TikTok ថ្ងៃនេះ មានន័យថាអ្នកមិនខ្វះពេល៣០នាទីដើម្បីផលិតវីដេអូនោះទេ។ ដោយអនុវត្តតាមវិធីសាស្ត្រនេះ អ្នកអាចផលិតវីដេអូខ្លីខ្លឹមទាក់ទាញក្នុងរយៈពេលតិចជាងអ្វីដែលអ្នកគិត ដើម្បីបង្កើនចំនួនអ្នកតាមដាននៅលើ Social Media របស់អ្នកបានផងដែរ។
@aronsogi How do I post high-quality content without having to spend too much time? That’s a great question. #videotips #contentcreator #tiktokgrowth #videomarketing #videomarketing ♬ original sound - Aron Sōgi | Video Strategist