ចាប់លុយធំ! Apple ចេញនាឡិកាថ្មី អាចវាស់ជាតិស្ករបានដោយមិនបាច់ជួសឈាម ជួយអ្នកជំងឺ៥៣៧លាននាក់
Navasiri Morm
FEBRUARY 24 2023
អេឡិចត្រូនិក
1.3 K views
1 min read

យោងតាមការចុះផ្សាយរបស់សរព័ត៌មាន Bloomberg បាន​រាយការណ៍​ថា Apple កំពុង​សំងំ​ក្នុង​ការ​អភិវឌ្ឍនាឡិកាឆ្លាតវ័យ Apple Watch ដែលអាចប្រើវាស់​ជាតិស្ករ​ក្នុង​ឈាមបាន ដោយមិនបាច់ជួសឈាមឡើយ។ ហើយប្រសិនបើ Apple ពិតជាជោគជ័យមែន វាគឺជាដំណឹងល្អមួយសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមជុំវិញពិភពលោក។ ដោយសារតែអ្នកជំងឺទឹកនោមផ្អែម ត្រូវតែធ្វើការជួសឈាមដើម្បីពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ហើយប្រាកដណាស់ គ្មាននរណាម្នាក់ចង់ឈឺចាប់ដោយសារតែការជួសឈាមជាញឹកញាប់នោះឡើយ។

ប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីអាចវាស់ជាតិស្ករក្នុងឈាមរបស់អ្នកជំងឺតាមរយៈនាឡិកាបាន​ Apple បាន​ប្រើ​បច្ចេកវិទ្យា​បាញ់​ឡាស៊ែរតាមរយៈនាឡិកាទៅក្រោមស្បែករបស់អ្នកពាក់ ហើយបន្ទាប់មកឆ្លុះបញ្ជូនទិន្នន័យត្រឡប់ទៅនាឡិកាវិញ ដើម្បីកំណត់កំហាប់នៃជាតិស្ករ។ ដូច្នេះប្រសិនបើ Apple ពិតជាអភិវឌ្ឍបច្ចេកវិទ្យានេះបានជោគជ័យ នោះមានន័យថាអ្នកជំងឺទឹកនោមផ្អែមជុំវិញពិភពលោក នឹងអាចវាស់ជាតិស្ករក្នុងឈាមដោយខ្លួនឯងបានយ៉ាងងាយស្រួល និងដោយគ្មានការឈឺចាប់ ដោយគ្រាន់តែពាក់នាឡិកា Apple Watch តែប៉ុណ្ណោះ។

230

ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានធ្វើការបង្កើតដំណោះស្រាយជួយអ្នកជំងឺវាស់កម្រិតជាតិស្ករក្នុងឈាម  ដូចជាក្រុមហ៊ុន Dexcom បានបង្កើតបន្ទះបិទលើពោះ ឬខ្នងដៃបង្កប់ដោយសេនស័រពិសេសដែលអាចវាស់កម្រិតជាស្ករបាន ប៉ុន្ដែអ្វីដែលជាបញ្ហាគឺអ្នកជំងឺត្រូវ​ផ្លាស់ប្ដូរបន្ទះបិទនោះរៀងរាល់ពីរសប្ដាហ៍ម្ដង។ ហើយប្រសិនបើ Apple អាចផលិតនាឡិកាជាមួយនឹងបច្ចេកវិទ្យា វាស់កម្រិយជាតិស្ករក្នុងឈាមបានមែន វាអាចជាឱកាសដ៏ធំសម្រាប់ក្រុមហ៊ុន Apple។

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ មានអ្នកជំងឺទឹកនោមផ្អែមចំនួន ៥៣៧លាននាក់នៅទូទាំងពិភពលោក ដែលគួរតែជាឱកាសដ៏ធំមួយសម្រាប់ Apple ក្នុងការចាប់អតិថិជនមួយក្រុមនេះ។ ហើយាមេរៀនដែលយើងអាចរៀនសូត្របានពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គឺមុនពេលនឹងបង្កើតផលិតផលណាមួយ Apple គិតទៅលើរឿងសំខាន់ៗចំនួន២ គឺមើលទំហំទីផ្សារ និងបង្កើតផលិតផលដែលផ្ដល់ដោះស្រាយល្អដាច់គេ

231

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia