AnAnA Computer ចាប់ដៃជាមួយ Huawei Cambodia នាំយកបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អាជីវកម្ម
Navasiri Morm
JULY 22 2024
អាជីវកម្ម 4.0
178 views
3 mins read

កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ Sun and Moon Riverside ក្រុមហ៊ុន AnAnA Computer និង ក្រុមហ៊ុន Huawei Cambodia បានរៀបចំនូវកម្មវិធី Partner Gala Diner 2024 ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការថ្មីរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាជួបជុំជាមួយនឹងដៃគូភ្នាក់ងារចែកចាយទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអបអរនៃការនាំយកមកនូវផលិតផលបច្ចេកវិទ្យាទំនើបថ្មីជំនាន់ចុងក្រោយរបស់ HUAWEI គឺ HUAWEI eKit មកលើទីផ្សារ។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន AnAnA Computer និងលោក Peng Cong តំណាងក្រុមហ៊ុន Huawei Cambodia និងមានការចូលរួមពីតំណាងដៃគូសហប្រតិបត្តិការ និងតំណាងភ្នាក់ងារចែកចាយ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

10

នៅឱកាសនោះផងដែរ លោក ស្រៀង ទីតូ នាយកប្រតិបត្តិក្រុមហ៊ុន AnAna Computer បានបង្ហាញពីក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បីនាំយកនូវផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាំងនេះ បានធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន HUAWEI មានការទទួលស្គាល់ និងទទួលបានការទុកចិត្តពីសំណាក់អ្នកប្រើប្រាស់នៅទូទាំងសកលលោក និងប្រទេសកម្ពុជា មិនថាជាប្រភេទអ្នកប្រើប្រាស់បែបអាជីវកម្ម ឬអ្នកប្រាស់ប្រាស់ទូទៅតាមផ្ទះនោះឡើយ។

លោកបានលើកឡើងថា៖ ការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗជាច្រើន រួមទាំងបច្ចេកវិទ្យា AI ដែលកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ននេះ​ ធ្វើឲ្យតម្រូវការនៃការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចកាន់តែមានភាពជឿនលឿន និងទាមទារឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ នូវផលិតផលជាច្រើនឲ្យទាន់ទៅនឹងសម័យកាលផងដែរ។

6

នាយកប្រតិបត្តិក្រុមហ៊ុននាំចូលបរិក្ខារបច្ចេកវិទ្យាចាស់វស្សារូបនេះបានធ្វើការកោតសរសើរទៅកាន់ក្រុមហ៊ុន Huawei Cambodia យ៉ាងដូច្នេះថា៖ ក្រុមហ៊ុន HUAWEI តែងតែនាំមកនូវការអភិវឌ្ឍផលិតផលទំនើបៗជាមួយបច្ចេកវិទ្យាចុងក្រោយ រួមផ្សំនឹងការច្នៃប្រឌិតខ្ពស់ដែលសមស្របទៅនឹងតម្រូវការ និងការអភិវឌ្ឍនៃបច្ចេកវិទ្យាដែលទាន់សម័យកាល ធ្វើឲ្យសន្ទុះនៃការប្រើប្រាស់ និងការគាំទ្រកាន់តែកើនឡើងជាលំដាប់ផងដែរ។

ជាមួយគ្នានេះដែរ លោក Peng Cong នាយកផ្នែកលក់ដំណោះស្រាយសម្រាប់សហគ្រាសរបស់ក្រុមហ៊ុន Huawei Cambodia បានថ្លែងថា «ថ្ងៃនេះ យើងមានមោទនភាពក្នុងការបង្ហាញជូននូវ HUAWEI eKit ដែលជាអនុយីហោ (sub-brand) ត្រូវបានរចនាឡើងសម្រាប់អាជីវកម្មចែកចាយបន្ត​​ ក្នុងគោលបំណងផ្តល់ជូននូវផលិតផល និងដំណោះស្រាយដ៏សម្បូរបែប សម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) រាប់រយលាន នៅទូទាំងពិភពលោក ដោយប្រើប្រាស់បទពិសោធន៍ជាង៣០ឆ្នាំ របស់ក្រុមហ៊ុន Huawei ក្នុងផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (ICT)។ យើងខិតខំបម្រើឱ្យកាន់តែប្រសើរឡើងនូវតម្រូវការឌីជីថលរបស់សហគ្រាសធុនតូចនិងមធ្យម ជួយដៃគូចែកចាយ អភិវឌ្ឍអាជីវកម្មរបស់ពួកគេ និងពង្រីកឱកាសនៅក្នុងទីផ្សារ SME ជាពិសេសនៅក្នុងប្រទេសកម្ពុជា»

12

តាំងនាមឱ្យក្រុមហ៊ុន Huawei Cambodia លោក Peng Cong មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន AnAnA Computer នេះ ជាផ្នែកមួយបន្ថែមទៀតជួយជំរុញឱ្យក្រុមហ៊ុន HUAWEI ពង្រីកច្រកនៃការចែកចាយផលិតផលរបស់ខ្លួនបន្ថែមទៀតទៅដល់អតិថិជននៅកម្ពុជា ឱ្យទទួលយកបាននូវបទពិសោធ៍បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។ ក្រុមហ៊ុន Huawei Cambodia និង ក្រុមហ៊ុន AnAnA Computer ប្តេជ្ញាបន្តជំរុញការអភិវឌ្ឍទីផ្សារ SME នៅកម្ពុជាអោយកាន់តែល្អប្រសើរឡើងប្រកបដោយនិរន្តរភាព។

បន្តពីនេះ ក្រុមហ៊ុន HUAWEI ក៏បានធ្វើបទបង្ហាញអំពីស្រឡាយនៃបរិក្ខារបស់ខ្លួនផងដែរ​​ គឺ HUAWEI eKit ដែល “e” សំដៅលើ “easy” ងាយទិញងាយលក់ ងាយតម្លើងងាយជួសជុល ងាយរៀននិងងាយប្រើប្រាស់។ HUAWEI eKit ជាបរិក្ខាបច្ចេកវិទ្យាជួយសម្រួលដល់អាជីវកម្មជាច្រើន ស្របតាមគ្រប់ទម្រង់នៃអាជីវកម្ម បំពាក់មកជាមួយនឹង បច្ចេកវិទ្យាទំនើបៗ រួមផ្សំនឹងការច្នៃប្រឌិតខ្ពស់ ព្រមទាំងការរចនាបែបទាក់ទាញផងដែរ។

គួរគូសបញ្ជាក់ផងដែរថា សម្រាប់បរិក្ខាបច្ចេកវិទ្យារបស់ HUAWEI eKit លោកអ្នកអាចធ្វើការជាវបាននៅក្រុមហ៊ុន អាណាណា កុំព្យូទ័រ ដែលមានអាសយដ្ឋាននៅអគារលេខ៩៥ តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ឬសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ ០២៣ ២១១ ៥៤៣៕

 

11

123459

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia