បច្ចុប្បន្នបច្ចេកវិទ្យា AI គឺកាន់តែរីកចម្រើនដែលអនុញ្ញាតឲ្យយើងធ្វើរឿងបានច្រើន មិនថាការបង្កើតរូបភាពចេញពីការស្រមើស្រមៃ ការបង្កើតវីដេអូ ជាពិសេសគឺការបង្កើតភ្លេងតែម្តង ដោយយើងមិនចាំបាច់ទាល់តែចេះប្រើឧបករណ៍ភ្លេងនោះទេពោលគឺយើងគ្រាន់តែបញ្ចូលពាក្យឬឃ្លាណាមួយដើម្បីបញ្ជាក់ពីប្រភេទចម្រៀងដែលយើងចង់បាននោះវានឹងបង្កើតឲ្យតែម្តង។
ដូច្នេះ ថ្ងៃនេះចាបខៀវមានវេបសាយ AI មួយដែលអនុញ្ញាតឲ្យយើងចូលទៅបង្កើតបទភ្លេងតាមអ្វីដែលយើងចង់បាន ជាពិសេសគឺអាចយកទៅប្រើប្រាស់ក្នុងការងារផលិតវីដេអូដើម្បីដាក់នៅលើ Platform ផ្សេងៗដោយមិនភ័យរឿងជាប់កម្មសិទ្ធបញ្ញាឬ Copyright ។
- ចូលទៅកាន់វេបសាយ udio រួចធ្វើការភ្ជាប់ជាមួយនឹង Gmail
- អាចចូលមើលពីគំរូគេសិនក៏បាន
- ដើម្បីឲ្យបង្កើតបានយើងគ្រាន់តែចូលទៅកាន់កន្លឺងបញ្ចូល Prompt ខាងលើរួចធ្វើការបញ្ចូល Prompt តាមអ្វីដែលយើងចង់បាន ឧទាហរណ៍៖ “A song about chilling, Jazz” មានន័យថា AI វានឹងចូលទៅបង្កើតបទចម្រៀងបែប Chill កំសានអារម្មណ៍ឲ្យយើងតែម្តង
- បន្ទាប់ពីបញ្ចូល Prompt រួចហើយ យើងក៏អាចធ្វើការរើសយក ភ្លេងសុទ្ធក៏បាន ឬក៏ចង់បញ្ចូល Lyric ចម្រៀងចូលខ្លួនឯងក៏បានដែរ
- នៅពេលដែលយើងជ្រើសរើសហើយ គ្រាន់តែចុចលើពាក្យ Create វានឹងបង្កើតឲ្យយើងតែម្តង
- ហើយដើម្បីមើលចម្រៀងដែលបានបង្កើតហើយយើងគ្រាន់តែចូលទៅកាន់ My Creation យើងនឹងចម្រៀងដែលយើងបានបង្កើតទាំងអស់។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់វេបសាយ AI ទាំងនេះក៏មិនអាចធានាបានថាវានឹងមិនជាប់ Copyright 100% នោះដែរ ព្រោះតែមានបទចម្រៀងមួយចំនួនវាក៏បានយកពីបទចម្រៀងពិតយកទៅ Train ជាមួយ AI រួចបង្កើតជាបទថ្មីទៅតាម Prompt ដែលយើងបញ្ចូល។ ផ្ទុយទៅវិញវាអាចជួយយើងបានច្រើន ប្រសិនបើចេះច្នៃបង្កើតជាភ្លេងនិងបញ្ចូលជាមួយ Lyric ផ្សេងបង្កើតទៅជាបទចម្រៀងថ្មីមួយទៀតទៅតាមការចង់បាន។
គូររំលឹកម្តងទៀតផងដែរថា សម្រាប់ការប្រើប្រាស់ AI ដើម្បីជួយទៅលើការបង្កើតបទភ្លេងគឺវាអាចជួយសម្រួលការងាររបស់យើងបានមួយផ្នែក ក៏ប៉ុន្តែយើងគួរតែផ្តល់តម្លៃទៅដល់ស្នាដៃបង្កើតថ្មីរបស់សិល្បៈករផងដែរ។
អត្ថបទដោយ៖ រិន មករា