យោងតាមការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បាននិយាយថាក្មេងៗជំនាន់ GenZ កំពុងតែទទួលរងប៉ះពាល់ពីAI-powered chatbot, ChatGPT របស់ OpenAI សម្រាប់ការធ្វើការងារសាលាជាជាងប្រើប្រាស់ការគិត។
ក្នុងការស្ទង់មតិឆ្នាំ 2023 ស្ថាប័នស្រាវជ្រាវ Pew Research បានសួរក្មេងជំទង់អាមេរិកាំងចំនួន 1,400 នាក់ ដែលមានអាយុពី 13 ដល់ 17 ឆ្នាំ អំពីការប្រើប្រាស់ ChatGPT ក្នុងការសិក្សា។ សំណួរសំខាន់មួយគឺ តើពួកគេបានប្រើប្រាស់ ChatGPT សម្រាប់កិច្ចការប្រចាំថ្ងៃនៅសាលា ដូចជាការធ្វើកិច្ចការផ្ទះ ឬការសិក្សាប្រធានបទផ្សេងៗទៀតដែរឬទេ?ហើយតាមការស្ទង់មតិ 25% នៃអ្នកឆ្លើយបានបង្ហាញថា ចំនួនអ្នកប្រើបានកើនឡើងទ្វេដងក្នុងរយៈពេលពីរឆ្នាំកន្លងមក។ការស្ទង់មតិបានបង្ហាញពីទស្សនៈគួរឱ្យចាប់អារម្មណ៍របស់ក្មេងជំទង់ចំពោះការប្រើប្រាស់ ChatGPT។
ជាលទ្ធផលជាងពាក់កណ្តាល ឬ 54% បានបង្ហាញថាពួកគេគិតថាការប្រើប្រាស់ ChatGPT សម្រាប់ស្រាវជ្រាវមុខវិជ្ជាថ្មីគឺអាចទទួលយកបាន។ បន្ថែមពីនេះ 29% បានបង្ហាញការយល់ស្របក្នុងការប្រើប្រាស់ឧបករណ៍ AI នេះដើម្បីដោះស្រាយបញ្ហាគណិតវិទ្យា ខណៈដែល 18% បានបង្ហាញថាការប្រើ ChatGPT សម្រាប់ការសរសេរអត្ថបទក៏អាចធ្វើបានដែរ។
ស្ថាប័នស្រាវជ្រាវ Pew Research បានបញ្ជាក់ថា ChatGPT មិនមែនជាប្រភពព័ត៌មានដែលអាចទុកចិត្តបានទាំងស្រុងនោះទេ ជាពិសេសនៅពេលដោះស្រាយបញ្ហាគណិតវិទ្យា។ទោះបីជាការសិក្សាបានបង្ហាញថាGPT-4 អាចឆ្លងកាត់ការធ្វើតេស្តបានល្អក៏ដោយក៏វានៅតែមានកំហុសដែលយើងមិនអាចទុកចិត្តបាន 100%នោះទេ ។