ប្រយ័ត្នភ្ញៀវរកហាងមិនឃើញ! នេះជាវិធីដាក់ Map ទីតាំងហាងក្នុង Facebook Page ២០២៤
Navasiri Morm
OCTOBER 30 2023
គន្លឹះល្អៗ
629 views
1 min read

នៅក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ នៅពេលដែលត្រូវជិះទៅហាងណាមួយ គឺគេពុំសូវធ្វើការសួរនាំគ្នា ថាទីតាំងហាងនោះនៅម្ដុំណានោះទេ ពោលគឺគេនឹងធ្វើការចូលទៅក្នុង Google Map ឬ Facebook Page ដើម្បីមើលទីតាំង និងជិះទៅតាម Map ដែលជាផែនទីអនឡាញ ដើម្បីទៅទីតាំងហាងដែលគេចង់ទៅតែម្ដង។ ហេតុដូច្នេះហើយម្ចាស់អាជីវកម្មក៏ត្រូវបត់បែនតាមការប្រែប្រួលទម្លាប់របស់អតិថិជនដូចគ្នា ពោលគឺត្រូវតែចេះដាក់ទីតាំងហាងរបស់ខ្លួននៅក្នុង Map ដើម្បីឱ្យអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរក។ 

នៅក្នុងអត្ថបទនេះ ចាបខៀវ Technology Cambodia នឹងបង្ហាញអ្នកឱ្យចេះពីរបៀបកំណត់ទីតាំងហាងរបស់អ្នកនៅលើ Facebook Page ដើម្បីឱ្យអតិថិជនរបស់អ្នកងាយស្រួលក្នុងការស្វែងរកហាងរបស់អ្នក។

ជំហ៊ានទី១

 ចូលទៅកាន់ Facebook Page ហើយចុចពាក្យ «About» បន្ទាប់មកចុចលើពាក្យ «Add your Location»

Image2

ជំហ៊ានទី២:

បំពេញព័ត៌មានអាស័យដ្ឋានទីតាំងរបស់អ្នក បន្ទាប់មក -> អូសព្រួញដៅក្រហម ដាក់ឱ្យចំទីតាំងហាងរបស់អ្នកនៅក្នុង Map -> ហើយចុចពាក្យ «Saev» ជាការស្រេច។


Image1

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ | Telegram: @Navasiri

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia