សម្រាប់អ្នកប្រើប្រាស់ App ABA បច្ចុប្បន្ននេះគឺអាចប្រើប្រាស់នូវមុខងារពិសេសមួយ គឺមុខងារសន្ទនា (Chat) ជាមួយអ្នកប្រាស់ដែលមានគណនី ABA ដូចគ្នា ដែលលោកអ្នកបានរក្សាលេខគណនីរបស់ពួកគាត់ទុកក្នុងគម្រូ (Favorites) ។
ក្រៅពីផ្ទាំងឆាតឆ្លើយឆ្លងគ្នាលោកអ្នកក៏អាចវេរលុយដោយផ្ទាល់ទៅកាន់បុគ្គលដែលលោកអ្នកឆាតជាមួយបានថែមទៀត។
ដើម្បីអាចប្រើមុខងារ Chat នៅក្នុង ABA Mobile App បានតម្រូវឱ្យអ្នកកំពុងប្រើប្រាស់ទាំងអស់ធ្វើការ Update ABA Mobile App ទាំងអ្នកប្រើទូរស័ព្ទប្រភេទ Andriod និង iOS។ ហើយក្រោយពី update រួចអ្នកអាចមើលគែមស្នាំដៃផ្នែកខាងលើនឹងឃើញរូបអាយខុនផ្ញើសារ ហើយអាចចុចមុខាងរនោះដើម្បីសន្ទនាជាមួយអ្នកប្រើប្រាស់ដទៃទៀតបាន។