ដាក់ការងារអ្វីក៏ជាប់! Google ចេញ AI ថ្មីប្រាប់បច្ចេកទេសសម្ភាស៍ការងារ និងបើកឲ្យសម្ភាសន៍ជាមួយ AI មុនទៅជួបមនុស្ស
Navasiri Morm
SEPTEMBER 11 2024
អាជីវកម្ម 4.0
19 views
1 min read

ការសម្ភាសន៍ការងារជាតំណាក់កាលដ៏សំខាន់មួយ ដែលកំណត់ថាអ្នកអាចជាប់ទទួលបានការងារដែលអ្នកដាក់ពាក្យនោះឬក៏អត់។ យ៉ាងណាមិញ ដើម្បីជាប់ក្នុងតំណាក់សម្ភាសន៍នេះ គឺតម្រូវឲ្យអ្នកធ្វើការតម្រៀមខ្លួនឲ្យបានល្អផងដែរ។ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ Google ទើបតែបង្កើត Tools AI ថ្មីមួយឈ្មោះថា Interview Warmup ដែលអ្នកអាចធ្វើការអនុវត្តន៍សម្ភាសន៍ការងារនៅផ្ទះជាមួយ AI ដើម្បីត្រៀមខ្លួនមុននឹងទៅសម្ភាសន៍ជាមួយមនុស្សពិត។

តាមរយៈ Google - Interview Warmup លោកអ្នកអាចអនុវត្តន៍សម្ភាសន៍ការងារសំខាន់ៗ ជាច្រើនផ្នែកដូចជា៖

  • Data Analytics
  • Digital Marketing and E-Commerce
  • IT Support
  • Project Management
  • UX Design
  • Cybersecurity
  • សម្ភាសន៍ការងារទូទៅ
  • ជាមួយគ្នានេះដែរ ក្នុងតំណាក់កាលអនុវត្តន៍សម្ភាសន៍ ខាងក្រុមការងារ Google បានរៀបចំសំណួរការងារស្ដង់ដារដែលអ្នកអាចអនុវត្តន៍ឆ្លើយបានផងដែរ។ 

    សំណួរសម្ភាសន៍ការងារបែងចែកជា ៣ក្រុមខុសៗគ្នារួមមាន៖

    • សំណួរពីប្រវត្តិរូប (Background)
    • សំណួរពាក់ព័ន្ធនឹងបច្ចេកទេស (Technical)
    • សំណួរពាក់ព័ន្ធនឹងស្ថានភាពជាក់ស្ដែង (Situation)

    ជាមួយគ្នានេះដែរ Google ក៏បានបង្រៀនពីបច្ចេកទេសត្រៀមខ្លួនសម្ភាសន៍ការងារឲ្យបានជោគជ័យផងដែរ។

    ដើម្បីប្រើប្រាស់លោកអ្នកអាចចុចតាមតំណរលីងមួយនេះ៖ ចុចទីនេះ

    អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia