Zell៖ មុនដើរចេញពីក្រុមហ៊ុន ទៅធ្វើការងារឯករាជ្យ ត្រូវត្រៀមរឿង៥នេះឱ្យល្អសិន ចាំសម្រេចចិត្តឈប់ធ្វើការ
Navasiri Morm
JANUARY 10 2023
អាជីវកម្ម 4.0
1.7 K views
3 mins read

បច្ចុប្បន្ននេះ មានមនុស្សជាច្រើនចង់ផ្ដាច់ច្រវ៉ាក់ប្រាក់ខែ ប្រែខ្លួនទៅជាម្ចាស់អាជីវកម្ម ឬទៅធ្វើការងារឯករាជ្យ (Freelance) ក្រោមគោលបំណងចង់មានសេរីភាពផ្លូវចិត្ត ក៏ដូចជាសេរីភាពហិរញ្ញវត្ថុជាដើម។ ការឈប់ពីការងារប្រចាំ ៩ព្រឹក ៥ល្ងាច ហើយចេញទៅធ្វើការងារឯករាជ្យ ឬបើកអាជីវកម្មខ្លួនឯង គឺវាមិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះឡើយ ពោលគឺតម្រូវឱ្យអ្នកមានការត្រៀមខ្លួនឱ្យបានរួចរាល់មិនថាតែចំណេះជំនាញ ក៏ដូចជាធនធានមួយចំនួន មុននឹងសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ។

ជុំវិញការចេញទៅធ្វើការងារឯករាជ្យក៏ដូចជាចេញទៅរកស៊ីដោយខ្លួនឯងនេះផងដែរ លោក  យិម សំណាង ហៅ Zell ដែលបច្ចុប្បន្ន ជាផលិតមាតិកា អ្នកប្រឹក្សាទីផ្សារឯករាជ្យ និងជាស្ថាបនិកនៃក្រុមហ៊ុន Klture Media បានចែករំលែកនូវបទពិសោធន៍ ក៏ដូចជារឿងសំខាន់ៗ ចំនួន៥ ដែលអ្នកត្រូវត្រៀមឱ្យបានរួចរាល់មុននឹងសម្រេចចិត្ត លាឈប់ពីការងារទៅធ្វើការងារឯករាជ្យដូចខាងក្រោម​៖149

១.ត្រៀមលុយ៖ លោក Zell បានលើកឡើងថា មុននឹងសម្រេចចិត្តឈប់ធ្វើការក្រុមហ៊ុន ហើយចេញទៅធ្វើការងារ​ឯករាជ្យ (Freelance) ដោយខ្លួនឯង រឿងដែលសំខាន់បំផុតដែលអ្នកត្រូវត្រៀមនោះ ប្រាកដណាស់គឺ «លុយ»។ លោកបានបន្ដថា ពេលដែលអ្នកចេញធ្វើការឯករាជ្យ មិនមាននរណាបើកប្រាក់ខែឱ្យយើងនៅចុងខែនោះឡើង ហើយសម្រាប់ចំណូលវិញគឺប្រែប្រួលមិនទៀតទាត់ ជួនបានតិចជួនបានច្រើន ទៅតាមចំនួនគម្រោង ឬក៏ការងារដែលយើងរកបាន។ ហេតុនេះហើយ នៅក្នុងខែដែលខ្វះគម្រោងធ្វើ យើងអាចនឹងត្រូវយកលុយខែចាស់មកចាយ ដូច្នេះហើយអ្នកត្រូវតែរៀបចំចាត់ចែងលុយកាក់ឱ្យបានល្អ។

១៥៨

២.ត្រៀមគម្រោង (Project)៖ មុននឹងលាឈប់ពីការងារ ហើយចេញមកធ្វើការឯករាជ្យ រឿងសំខាន់បំផុតមួយដែលអ្នកត្រូវត្រៀមនោះ គឺគម្រោង (Project) ផ្សេងៗ ដែលអ្នកនឹងធ្វើឱ្យភ្ញៀវ។ ហើយគម្រោងដែលសុវត្ថិភាព និងអាចចិញ្ចឹមឱ្យអ្នករស់បាន គួរតែជាគម្រោងដែលអាចជួយឱ្យអ្នកមានការងារធ្វើជាប់ពី៣ខែ ៦ខែ ឬ១ឆ្នាំ។

157

៣.រកឱកាសថ្មីៗ៖ លោក Zell បានឱ្យដឹងថា ដើម្បីអាចធ្វើការងារ​ឯករាជ្យបានយូរអង្វែង ក្រៅពីការត្រៀមគម្រោងធំៗដូចចំនុចទី២ខាងលើ រឿងដែលសំខាន់មួយទៀត ដែលអ្នកត្រូវធ្វើ គឺការបង្កើត និងរក្សាទំនាក់ទំនងល្អឱ្យបានច្រើន។ បន្ថែមពីនេះទៀត អ្នកត្រូវតែព្យាយាមបង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់ខ្លួនឯង។ បើនិយាយឱ្យងាយយល់ត្រូវចេះ ជំនាញទំនាក់ទំនង ចរចា និងលក់ ដើម្បីបានគម្រោងការងារថ្មីៗ យកមកធ្វើបន្ថែមហ្នឹងឯង។

156

៤.គ្រប់គ្រងពេលវេលា៖ លោក Zell បានលើកឡើងថា ការចេះគ្រប់គ្រងពេលវេលា គឺជារឿងដែលសំខាន់បំផុត ដោយហេតុថា នៅពេលដែលអ្នកចេញទៅធ្វើការឯករាជ្យ ការងារខ្លះត្រូវមានការប្រែប្រួលបង់បែន ជួនកាលការងារច្រើន ហើយការងារខ្លះបន្ទាន់ និងពេលខ្លះត្រូវទៅជួបភ្ញៀវចំម៉ោងយើងអស់កម្លាំងត្រូវសម្រាកក៏មាន។ ហេតុនេះគឺតម្រូវឱ្យអ្នកចេះគ្រប់គ្រងពេលវេលា ធ្វើយ៉ាងណាធ្វើការងារឱ្យល្អ និងបញ្ចប់ការងារបន្ទាន់ ទាន់ពេលវេលាឱ្យភ្ញៀវ។ ប៉ុន្ដែយ៉ាងណាក៏ដោយ កុំភ្លេចរកពេលឱ្យខ្លួនឯងបានសម្រាកសាកថ្មខ្លះដើម្បីមានកម្លាំងធ្វើការបន្ដបន្ទាប់ទៀត។

១៥៤

៥.រក្សាសុខភាពផ្លូវចិត្ត៖ គេថាបើអស់កម្លាំងកាយយើងគ្រាន់តែញ៉ាំបាយហើយគេង នោះយើងនឹងមានកម្លាំងមកវិញ ប៉ុន្ដែបើអស់កម្លាំងចិត្ត ទោះខំប្រឹងគេងយូរប៉ុណ្ណាក៏ភ្ញាក់អ្នកនៅតែមានអារម្មណ៍ថាគ្មានកម្លាំង និងមិនចង់ធ្វើការដដែល។ ហេតុនេះហើយអ្នកធ្វើការឯករាជ្យត្រូវតែចេះមើលថែសុខភាពឱ្យបានល្អ ជាពិសេសសុខភាពផ្លូវចិត្ត ពោលគឺនៅពេលស្ដេ្រសចំពោះការងារ អ្នកត្រូវចេះចាត់ចែងពេលវេលា និងដកឃ្លា ទៅធ្វើសកម្មភាពដែលខ្លួនចូលចិត្ត នៅពេលត់បន្ថយភាពតានតឹង​។ បន្ថែមពីនេះទៀត អ្នក គួរតែរក្សាគំនិតវិជ្ជមាន ក៏ដូចជាយកខ្លួនទៅនៅជិតមនុស្សដែលមានគំនិតវិជ្ជមានឱ្យបានច្រើន។ លើសពីនេះទៀត នៅពេលជួបបញ្ហា អ្នកអាចរកមិត្តភក្ដិបងប្អូន ឬរាមច្បងដែលអាចទុកចិត្តបាន ហើយពិភាក្សាជាមួយពួកគាត់ដើម្បីរកដំណោះស្រាយ ឬឱ្យបានធូរក្នុងចិត្ត ក៏ជាដំណោះស្រាយដ៏ល្អមួយផងដែរ។

153

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះលោក លោក  យិម សំណាង (Zell) គឺជាអ្នកផលិតមាតិកានៅលើហ្វេសប៊ុកផេក «Zell - សំណាង» និង TikTok «khmerfreelancerZell - សំណាង» ហើយលោកក៏ជាស្ថាបនិកនៃក្រុមហ៊ុន Klture Media ផងដែរ។ ប្រសិនបើលោកអ្នកចង់ជួបប្រឹក្សាយោបល់ ក៏ដូចជាចង់សិក្សាវគ្គជំនាញទីផ្សារឌីជីថលអាចទាក់ទងទៅកាន់លោក Zell បានតាមរយៈលេខ 017 686 682 ឬតាមរយៈតំណរលីង linktr.ee/zellotree

  • សម្រាប់អ្នកដែលចង់ធ្វើការងារឯករាជ្យក៏អាច ចូល group KampuFreelancer by Zell បានផងដែរ ដោយអ្នកអាចធ្វើការផុសការងារ freelance និងប្រកាសរក freelancer ក្នុងស្រុកបានដោយសេរី។
  • ចូលក្លឹប Telegram ដើម្បីទទួលបាន Special Care លោក Zell http://bit.ly/teamzello

១៥២

១៥១

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia