មិនគួរឲ្យជឿ ក្មេងប្រុសម្នាក់ឈ្មោះថា Benyamin Ahmed ដែលទើបតែមានអាយុ១២ឆ្នាំ ប៉ុន្តែអាចមានសមត្ថភាពបង្កើតរូបភាពឌីជីថល NFT លក់បានក្នុងតម្លៃ ១លានដុល្លារ ខណៈដែលពេលនេះគេត្រឹមតែជាសិស្សវិទ្យាល័យរៀនថ្នាក់ទី ៨ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nypost។
ប្រភពដដែលបានបន្តថា នេះមិនមែនមែនជារឿងដែលចម្លែកនោះទេដែល Benyamin Ahmed អាចមានសមត្ថភាពបង្កើតរូបភាព NFT លក់ព្រោះគេមានដុងបច្ចេកវិទ្យាតាំងពីកំណើត ពោលគឹអាយុ ៥ឆ្នាំគេបានរៀនអំពីវិធីសរសេរកូដបង្កើតជារូបភាព ឌីជីថលមួយឈ្មោះថា Weird Whales ។ ទន្ទឹមនឹងនេះ មូលហេតុដែលធ្វើឲ្យ Benyamin Ahmed អាចមានសមត្ថភាពលក់រូប NFT នេះបានដោយសារតែគាត់បានដឹងពីគន្លឹះនៃការលក់រូប NFT ពីសំណាក់មិត្តភក្តិប៉ារបស់គាត់។
ជាមួយគ្នានេះដែរ រូប NFT របស់ Benyamin Ahmed មានភាពល្បីល្បាញដោយសារតែរូបភាពនីមួយៗដែលគេឌីហ្សាញចេញមកគឺវាមានភាពលេចធ្លោរ ដែលអាចឲ្យអ្នកលេងបណ្តាញសង្គមផ្សេងយកទៅធ្វើជារូបកំប្លែង (meme) ដែលមានការចាប់អារម្មណ៍ខ្លាំង ហេតុនេះហើយទើបរូបភាពឌីជីថលរបស់គេលក់បានថ្លៃ។
យ៉ាងណាមិញលុយជាងមួយលានដុល្លាររបស់ Benyamin Ahmed គឺស្ថិតនៅជាកាក់ bitcoin មិនទាន់បានប្តូរចេញជាទឹកប្រាក់នៅឡើយទេដោយសារគេមិនទាន់គ្រប់អាយុបង្កើតកុងធនាគានោះទេ។
ចំពោះអ្នកដែលមិនទាន់ស្គាល់ថា NFT គឺជាអ្វី? NFT គឺជា Project មួយដែលគេបង្កើតសម្រាប់ដាក់លក់រូបភាពឌីជីថលផ្សេង ដែលរូបភាពទាំងនោះគេចំណាំពន្យល់ដូចទៅនិងរូបគំនូ Mona Lisa អ្នកអាចព្រីន ឬ ថតរូប Mona Lisa បាន ប៉ុន្តែរូបគំនូរដែលមានតម្លៃពិត គឺច្បាប់ដើមនៃរូបគំនូរ Mona Lisa និង លិខិតដែលបញ្ជាក់ថារូបនោះពិតជាច្បាប់ដើមនៃរូបគំនូរ Mona Lisa គូសដោយលោក Leonardo Davinci។ ដោយឡែក មានបច្ចេកវិទ្យា Blockchain នៅពីក្រោយដើម្បីធានាបានថារូបភាព NFT ទាំងនោះគឺមានតែមួយគត់នៅលើលោក៕