ខ្លាំងមែន! អីស្រាអ៊ែល ទើបតែផលិតបានបច្ចេកវិទ្យាថ្មី អាចមើលធ្លុះជញ្ជាំងបានយ៉ាងអស្ចារ្យ
Navasiri Morm
JUNE 28 2022
ឌីជីថល
1.6 K views
1 min read

កាលពីពេលថ្មីៗនេះ អ៊ីស្រាអែលទើបតែផលិតបានបច្ចេកវិទ្យាយោធាថ្មី ដែលមានសតម្ថភាពខ្ពស់អាចជួយឱ្យអ្នកប្រើប្រាស់អាចមើលធ្លុះជញ្ជាំងឃើញនូវទិដ្ឋភាពនៅផ្នែកម្ខាងទៀតបានយ៉ាងអស្ចារ្យ។

ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនអ៊ីស្រាអែល Camero-Tech បានយកឧបរកណ៍មួយឈ្មោះថា Xaver 1000​ ដែលជាឧបរកណ៍មើលធ្លុះជញ្ជាំង យកទៅដាក់បង្ហាញជាល់កដំបូងនៅក្នុងកម្មវិធីពិព័រណ៍ Erosatury 2022 ដែលប្រារព្ធឡើងនៅក្នុងទីក្រុងប៉ារីសនៅឯប្រទេសបារាំង។

ប្រភពដដែលបានឱ្យដឹងទៀតថា ឧបរកណ៍ Xaver 1000 នេះមាននបច្ចេកវិទ្យា AI និង Tracking Algorithm ជាឆ្អឹងខ្នង ដោយឧបករណ៍មើលធ្លុះជញ្ជាំងមួយនេះ អាចចាប់ដឹងនិងបង្ហាញពីសកម្មភាពមនុស្ស វត្ថុ  រយៈចំងាយ របស់មនុស្សនៅឯផ្នែកម្ខាងទៀតនៃជញ្ជាំង និងអាចចាប់ដឹងថា ក្នុងបន្ទប់មួយមានវត្តមានមនុស្សប៉ុន្មាននាក់ថែមទៀតផង។

បើតាមការឱ្យដឹងរបស់ក្រុមហ៊ុន Camero-Tech រឿងដែលគួរឱ្យកោរសរសើរនោះ គឺឧបករណ៍ Xaver 1000 នេះអាចចាប់ដឹងថា មនុស្សនៅម្ខាងទៀតកំពុងតែអង្គុយ ឈរ ដេក ក្រាប  ឬសូម្បីតែនៅស្ងៀមក៏អាចចាប់ដឹងដែរ។ បន្ថែមពីនេះទៀត ឧបរកណ៍មួយនេះ អាចសម្គាល់នូវអាវយវៈឬផ្នែកនៃរាង្គកាយមនុស្សបានច្បាស់ ពោលគឺគ្រាន់តែឃើញស្លឹកត្រចៀកក៏វាអាចវិភាគបានដែរថាជាមនុស្សឬមិនមែនមនុស្សនៅឯផ្នែកម្ខាងទៀតនៃជញ្ជាំង។

គួរជម្រាបផងដែរថា បើតាមការឱ្យដឹងរបស់ក្រុមហ៊ុន ឧបរកណ៍មួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ក្រុមយោធារ អង្គភាពស៊ើបការណ៍សម្ងាត់ ក្រុមអ្នករុករក និងក្រុមអ្នកជួយសង្រ្គោះជាដើម៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia