https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
WORKINGNA ចាប់ដៃជាមួយ CheckinMe នាំជូនបច្ចេកវិទ្យាជួយម្ចាស់អាជីវកម្មជ្រើសរើស និងគ្រប់គ្រងបុគ្គលិក
Navasiri Morm
MARCH 14 2023
អាជីវកម្ម 4.0
1.3 K views
2 mins read

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ WORKINGNA ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មជ្រើសរើសបុគ្គលិកតាមបច្ចេកវិទ្យាឈានមុខគេ បានប្រារព្ធពិធិចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយ ក្រុមហ៊ុន CheckinMe ដែលជាបច្ចេកវិទ្យាថ្មីនៃការស្រង់វត្តមានតាមប្រព័ន្ធ QR code ដើម្បីផ្តល់ជូននូវដំណោះស្រាយដ៏ទូលំទូលាយដល់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

Photo 2023 03 11 12.04.02

302

ការចុះកិច្ចព្រមព្រៀងភាពជាដៃគូនេះ មានគោលបំណងដើម្បីរួមចំណែក ដោះស្រាយបញ្ហាដែលម្ចាស់អាជីវកម្មខ្មែរយើងជាច្រើនកំពុងតែជួបប្រទះ តាមរយៈការផ្តល់ឱ្យពួកគេនូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលអាចជួយឱ្យម្ចាស់អាជីវកម្មអាចជ្រើសរើសបុគ្គលិកបានត្រឹមត្រូវ ចំណាយតិច និងចំណេញពេលវេលា ក៏ដូចជាដំណោះស្រាយ បញ្ហាគ្រប់គ្រងវត្តមានរបស់បុគ្គលិកពេលចូលធ្វើការបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ក្រុមហ៊ុនទាំងពីរនឹងអាចទទួលបានសេវាកម្មជ្រើសរើសបុគ្គលិក និង សេវាកម្មស្រង់វត្តមានតាមរយៈQrcode បន្ទាប់ពីពួកគេបានប្រើប្រាស់នូវកញ្ជប់សេវាកម្មរបស់ក្រុមហ៊ុនណាមួយ ។ អតិថិជនរបស់ WORKINGNA អាចរីករាយជាមួយបច្ចេកវិទ្យាស្រង់វត្តមានតាមប្រព័ន្ធ QR Code របស់ក្រុមហ៊ុន CheckinMe រហូតដល់ពេញ ៣ ខែ ដោយឥតគិតថ្លៃ ខណៈដែលអតិថិជនរបស់ CheckinMe អាចទទួលបានអត្ថប្រយោជន៍ជ្រើសរើសបុគ្គលិកបាន ១នាក់ ដោយឥតគិតថ្លៃពីក្រុមហ៊ុន WORKINGNA។

Untitled 1 Copy

ថ្នាក់ដឹកនាំរបស់ WORKINGNA បានលើកឡើងយ៉ាងដូច្នេះថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ CheckinMe ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយគ្រប់គ្រងវត្តមានរបស់បុគ្គលិកបានល្អពេលដែល WORKINGNA បានស្វែងរកបុគ្គលិកជូនរួចរាល់»។ «គោលបំណងរបស់យើងគឺផ្តល់ជូនអតិថិជនរបស់យើងទទួលបាននូវសេវាកម្មជ្រើសរើសបុគ្គលិកដ៏ល្អបំផុតដែលអាចធ្វើទៅបាន ហើយភាពជាដៃគូជាមួយ CheckinMe អនុញ្ញាតឱ្យពួកយើងផ្ដល់នូវសេវាកម្មដ៏មានគុណតម្លៃបំផុតសម្រាប់អតិថិជន»។

ភាពជាដៃគូរវាង WORKINGNA និង CheckinMe គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការ ផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដល់អាជីវកម្មជាច្រើន ហើយក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា ដើម្បីផ្តល់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ពួកគេ។

Photo 2023 03 11 12.10.33

លោក ឡី កំថូង​ នាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe មានប្រសាសន៍ថា «ជារឿងដែលល្អខ្លាំងណាស់ យើងបានធ្វើការជាមួយ WORKINGNA ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មជ្រើសរើសបុគ្គលិកតាមបច្ចេកវិទ្យា»។

គោលបំណងរបស់យើង គឺជាសម្រួលការងារ HR និងម្ចាស់អាជីវកម្ម ក្នុងការគ្រប់គ្រងធនធានមនុស្សជាប្រចាំថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហើយ WORKINGNA គឺជាដៃគូមួយដែលល្អបំផុង។ ភាពជាដៃគូរវាង WORKINGNA និង CheckinMe គឺជាការអភិវឌ្ឍដ៏សំខាន់មួយនៅក្នុងពិភពអាជីវកម្ម ហើយវាត្រូវបានគេរំពឹងថានឹងកើតមានជាផលប៉ះពាល់ជាវិជ្ជមានលើអាជីវកម្មគ្រប់ទំហំក្នុងព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីស្វែងយល់បន្ថែមអំពីភាពជាដៃគូ និងសេវាកម្មដែលផ្តល់ដោយ WORKINGNA និង CheckinMe សូមចូលទៅកាន់គេហទំព័ររៀងៗខ្លួន ឬ ទំនាក់ទំនងទៅកាន់៖

Tel: 095 777 151/ 093 317 007

Email: [email protected]

Telegram: t.me/longnavin

301

303

305

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth