កាលពីពេលថ្មីៗនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដែលដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។
ថ្លែងនៅក្នុងវីដេអូខ្លី ក្នុងឧទ្យានមួយក្នុងប្រទេសចិន ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។
បើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ ថាមពលដើរដោយខ្យល់នេះ គឺពិតជាសំខាន់ខ្លាំងណាស់ ហើយវានឹងដើរតួនាទីជាចំណែកមួយនៃការដាក់ថាមពលស្អាតនៅក្នុងពិភពលោក។ លើសពីនេះ ការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត ក៏ដូចជាថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
@rottanakkeofan ថាមពលដើរដោយខ្យល់ជាថាមពលស្អាត និងកកើតឡើងវិញ។ នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលដើរដោយខ្យល់នៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភ្នំបូកគោដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាតជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។ #foryoupage #fyp #cambodia #keorottanak #កូនអ្នកពោធិ៍សាត់ #មណ្ឌលគិរី #ភ្នំបូកគោ ♬ original sound - Rottanak Keo’s Fan