ឆ្ងល់អត់! ថាហេតុអ្វីបានជាពេលខ្លះក្រោកពីគេងមកមិនចាំសុបិន កាលពីយប់អញ្ចឹង?
Raty Oun
APRIL 10 2022
គន្លឹះល្អៗ
274 views
1 min read

បើនិយាយពីរឿងគេងយល់សុបិនវិញនណាៗក៏ធ្លាប់គេងយល់សុបិនតដែរប៉ុន្តែទាស់ត្រង់ថាពេលក្រោកពីគេងមកយើងចាំសុបិនតនោះ ឬក៏អត់។ ដើម្បីដោះស្រាយចម្ងល់យើងទាំងអស់គ្នាអ្នកវិទ្យាសាស្ត្របានខិតខំធ្វើការស្រាវជ្រាវអស់ជាច្រើនខែឆ្នាំទម្រាំតែបានចម្លើយឲ្យយើង។ ដូចច្នេះថ្ងៃនេះ Technology Cambodia និងមកជួយពន្យល់អ្នកទាំងអស់គ្នាឲ្យយល់កាន់តែច្បាស់ថាហេតុអ្វីបានជាយើងមិនចាំសុបិនរបស់យើងអញ្ចឹង​?

បើនិយាយឲ្យស្រួលយល់ទៅ មូលហេតុដែលយើងមិនចាំសុបិនរបស់យើងនោះគឺដោយសារតែសុបិនរបស់យើងនោះវាមិនសូវជាសំខាន់ធ្វើឲ្យយើងមិនចាប់អារម្មណ៍ចងចាំរឿងនោះ។ ឧទាហរណ៍ដូចជាយើងមិនចាំនោះទេថាកាយវិការអ្វីដែលយើងបានធ្វើចុងក្រោយគេនៅបន្ទប់ទឹកជាអ្វីនោះទេ។ សុបិន្តវាក៏ដូចជាកាយវិការដែលយើងប្រព្រឹត្តរាល់ថ្ងៃអញ្ចឹង ទាល់តែទង្វើណាដែលគួរឲ្យចាប់អារម្មណ៍ទើបយើងចងចាំ។

ដោយឡែក ក៏មានការស្រាវជ្រាវផ្សេងទៀតនិយាយថា នៅពេលដែលយើងគេងនោះការផ្លាស់ប្តូរនូវ acetylcholine និង norepinephrine ឬអាចថាប្រពន័្ធប្រសាទយើងបំពេញទួនាទីរបស់វាមិនបានពេញលេញ វាក៏ជាកត្តាមួយធ្វើឲ្យយើងភ្លេចសុបិនរបស់យើងដែរ។ ដែលកោសិការពីខាងលើនេះថាជាប្រពន្ធកោសិការដែលភ្ចាប់គ្នាជាមួយសាច់ដុំ ឈាម និង និងសារពាង្គកាយជាច្រើនផ្សេងទៀត។

មួយវិញទៀត អ្ន​កដែលក្រោកឡើងពេលព្រឹកទៀងពេលរាល់ថ្ងៃដោយមិនត្រូវការម៉ោងរោទិ៍ បុគ្គលប្រភេទនេះភាគច្រើនមិនសូវជាចងចាំនូវសុបិន្តរបស់ពួកគាត់ប៉ុន្មានទេ ដោយសារតែមុនពេលដែលគាត់ចូលសំរាន្តគាត់មិនបានគិតរឿងអ្វីច្រើនដូចដែលបុគ្គល គេងមិនលក់ពេលយប់នោះទេ។ បែបនេះយើងអាចនិយាយបានថាគាត់មានការគេងលក់ដ៏ស្គប់ស្កល់មួយដោយមិនចាំបាច់គិតអ្វីច្រើន។

ដូច្នេះប្រសិនបើអ្នកចង់ ចងចាំនូវសុបិននរបស់អ្នកក្នុងយប់នេះគួរតែទន្ទិញនៅក្នុងចិត្តឲ្យជាប់ថាត្រូវតែចាំសុបិននោះឲ្យបានមុនពេលចូលគេង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia