អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់កំពង់ចម្លង អរិយក្សត្ររាល់ដងច្បាស់ជាធ្លាប់ឃើញនូវទិដ្ឋភាពដ៏កម្រមួយដែលមានមិនច្រើទេនៅលើពិភពលោក គឺទឹកទន្លេសាបមិនលាយចូលគ្នាជាមួយទឹកទន្លេមេគង្គទេ។ ហើយរឿងដ៏ចម្លែកនេះបានចោទជាសំណួរដល់អ្នកដំណើរគ្រប់រូបដែលបានឆ្លងកាត់ទន្លេនោះ។ ដូច្នេះថ្ងៃនេះ (ចាបខៀវ) Technology Cambodia នឹងមកស្រាយចម្ងល់នោះជូនអ្នកទាំងអស់គ្នា។
មែនទែនទៅរាល់ដងយើងធ្លាប់តែឮថាមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់តិច មិនលាយចូលគ្នា ប៉ុន្តែយើងមិនធ្លាប់ចាប់អារម្មណ៍នោះទេថា ស្រុកខ្មែរយើងក៏មានរឿងដ៏កម្រនោះមួយដែរ។ មូលហេតុដែលទឹកទន្លេមិនលាយចូលគ្នានេះបណ្តាលមកពីមូលហេតុធំៗ ៣គឺ៖ ទឹកទន្លេមានសីតុណ្ហភាព មិនស្មើគ្នា ទឹកទន្លេហូរបញ្ច្រាសទិសគ្នា និង មូលហេតុចុងក្រោយគឺ ល្បឿននៃការហូរវាមានលក្ខណៈលឿន ឬយឺតជាងគ្នា ។ បើតាមការស្រាវជ្រាវផ្សេងទៀត បង្ហាញថាទន្លេមានធាតុផ្សំ និង សារធាតុរំលាយសរុបផ្សេងៗខុសៗគ្នា។
តាមពិតទៅមិនមែនមានតែនៅប្រទេសកម្ពុជាយើងទេដែល មានរឿងចម្លែកបែបនេះកើតឡើង ពោលគឺមានប្រទេសជាច្រើនទៀតដែលមានករណីនេះដែរ ចំពោះចំណុចប្រសព្វរបស់ប្រទេសខ្លះមានទឹកទន្លេហូរ រហូតទៅដល់៣នៅក្នុងផ្លូវទឹកតែមួយទៀតផង។
គូសបញ្ចាក់ថា ករណីដែលទឹកទន្លេសាបរបស់យើងមិនលាយចូលគ្នាជាមួយទឹកទន្លេមេគង្គនេះ កំពុងតែល្បីល្បាញដល់ឆាកអន្តរជាតិផងដែរ៕
ប្រភព ឆានែយូធូប The Richest
អត្ថបទដោយ៖ អូន រ៉ាទី