ហែកចូលខ្ទេចក្រុមហ៊ុនបច្ចេកវិទ្យាយក្សសូម្បី Samsung Microsoft ដឹងទេក្រុម Lapsus$ ជានរណា?
Raty Oun
MARCH 24 2022
គន្លឹះល្អៗ
2.4 K views
1 min read

ពេលណានិយាយពីក្រុម Hacker ល្បីៗគេច្បាស់ជានឹកឃើញដល់ Hacker មួយក្រុមដែលមានឈ្មោះថា Lapsus$ ដែលពួកនេះគឺជាក្រុមយុវជនឈាមរាវហ៊ានហែកចូលយកទិន្នន័យសំខាន់ៗ របស់ក្រុមហ៊ុនធំៗដូចជា Samsung Nvidia និង Microsoft ជាដើម។ នៅខាងប៉ែក អឺរ៉ុប អ្នកណាៗក៏ស្គាល់ Hacker មួយក្រុមនេះដែរ នេះបើយោងតាមប្រភពព័ត៏មាន The Verge។

ប្រភពដដែលបានឲ្យដឹងថា ក្រុមនេះមានគ្នា ៥នាក់ខ្លះជាជនជាតិ អង់គ្លេស និងខ្លះទៀតជាជនជាតិប្រេស៊ីល ហើយសមាជិកម្នាក់ៗនៅក្នុងក្រុមនេះ ពិតជាមានសម្ថភាពអស្ចារ្យខាងផ្នែកបច្ចេកវិទ្យាមែនទែន បើតាមការប្រាប់របស់ភ្នាក់ងារ​ Microsoft បានបញ្ជាក់ថាទីតាំងរបស់ពួកគេគឺស្ថិតនៅចម្ងាយ ៨ គីឡូ​ម៉ែតពី​សកលវិទ្យាល័យ​​​ Oxford​​ ។ ប៉ុន្តែពួកនេះភាគច្រើនធ្វើការហែកចេញមកពីប្រទេសប្រេស៊ីលច្រើនជាងនៅអង់គ្លេស។

ជាមួយគ្នានេះ Lapsus$ ភាគច្រើនប្រើប្រាស់បណ្តាញសង្គម Telegram ដើម្បីផ្សប់ផ្សាយថាពួកគេបាន Hack ចូលទៅក្រុមហ៊ុនមួយណា។ នៅពេលដែលពួកគេចេញហែកម្តងៗ ពួកគេមិនដែរប្រាប់ដំណឹងមុននោះឡើយលុះត្រាតែពេលហែកបានសម្រេចទើបពួកគេបង្ហោះចូល គ្រុប Telegram គំរាមម្ចាស់ក្រុមហ៊ុនយកលុយតែម្តង។យ៉ាងណាមិញខាងប៉ូលីសអន្តរជាតិមិនទាន់មានវិធានការបង្កាបក្រុមនេះនៅឡើយទេ។Lapsuss Died

គូសបញ្ជាក់ថា បើយោងតាមការសង្កេតរបស់ Technology Cambodia ឃើញថា Lapsus$ ពិតជាមានឥទ្ធិពលខ្លាំងមែនទែននាពេលបច្ចុប្បន្ន ព្រោះថាក្រុមហ៊ុនណាដែលគេបានដាក់គោលដៅហើយ គឺគេចមិនផុតពីការដែលត្រូវបាត់ទិន្នន័យទៅឲ្យពួកគេឡើយ។ ចាំមើលថាតើនាថ្ងៃអនាគតពួកគេមានគម្រោងនឹងហែកចូលក្រុមហ៊ុនធំៗមួយណាទៀត?

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia