កុំឱ្យចាញ់បោកគេ រឿងរត់ការធ្វើបណ្ណបើកបរ ឬឆៀកឡាន ដោយមិនយករថយន្តទៅផ្ទាល់ ឥឡូវក្រសួងប្រាប់វេបសាយ៤ សម្រាប់ពលរដ្ឋបំពេញបែបបទធ្វើខ្លួនឯង
ផែន ផាន់ណា
OCTOBER 19 2023
នវានុវត្តន៍
827 views
1 min read

ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញមានការចុះផ្សាយព័ត៌មានលើការ ផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គមដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ ក្រសួងរួមមានដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណ សម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅ កន្លែងផ្តល់សេវាឡើយ ដែលសុទ្ធសឹងតែខុសពីការពិត ឥឡូវក្រសួងបានប្រាប់វេបសាយ ឬប្រព័ន្ធចំនួន៤សំខាន់ៗ សម្រាប់ប្រជាពលរដ្ឋចូលបំពេញបែបបទធ្វើដោយខ្លួនឯង។

ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំង ផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួងដូចជា៖

១.https://transportlicense.mpwt.gov.kh/ (ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​អាជីវកម្មដឹកជញ្ជូនផ្លូវគោក (កំពុងសាកល្បង)

1

២.https://vehicle.mpwt.gov.kh/, (ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត)

2

៣. https://driverlicense.mpwt.gov.kh/ (ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មដាក់ពាក្យប្រឡងយកបណ្ណបើកបរ)

3

៤. https:/techinspection.mpwt.gov.kh/   (ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មត្រួតពិនិត្យបច្ចេកទេសយានយន្ត)

4

និងអនុវត្តតាមនីតិវិធីដូចមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈខាងលើនេះ ត្រូវអនុលោមតាមប្រកាស អន្តរក្រសួងលេខ១៤៦០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្តល់សេវាសាធារណៈដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រើប្រាស់ សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្ដាទីតាំងផ្តល់សេវាដូចមានកំណត់ជូនខាងលើ ដោយត្រូវចៀសវាង ដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ទាំងថវិកា ពេលវេលា និងទទួលបានឯកសារ ក្លែងបន្លំពីជនខិលខូច៕

393759378 644573917853606 6507555471703172355 N

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia