អាកាសធាតុចាប់ខុសច្រើនពេក! អ្នកវិទ្យាសាស្រ្តមានគម្រោង ធ្វើ App ភ្ជាប់ជាមួយនិងផ្កាយរណបធ្វើឲ្យទូរសព្ទ Android ចាប់អាកាសធាតុបានច្បាស់ជាងមុន
Raty Oun
MARCH 28 2022
ស្ទីម - STEAM
210 views
2 mins read

កាលពីពេលថ្មីនេះក្រុមអ្នកស្រាវជ្រាវបានធ្វើការ អគុណទៅខាងក្រុ​មអ្នកបង្កើត App Camaliot  ដែលបានបង្កើត App នេះព្រោះបានធ្វើឲ្យគ្រប់អ្នកប្រើប្រាស់ទូរសព្ទ Android ដែលបានទាញយក App​ នេះទៅប្រើមានចំណែកនៅក្នុងការចូលរួមអភិវឌ្ឋគម្រោងធ្វើឲ្យ Android អាចចាប់ទិន្នន័យអាកាសធាតុបានកាន់តែប្រសើជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន The Verge។

ប្រភពដដែលបានបន្តទៀតថា អ្នកវិទ្យាសាស្រ្តអាចទាញយកទិន្នន័យអាកាសធាតុតាមតំបន់តាមរយៈអ្នកប្រើប្រាស់ App នោះ។ សម្រាប់ App នេះវិញវាអាចដំណើរការបាននៅលើទូរសព្ទ Android Version 7.00 ឡើងទៅ ដំណើរការនៃការចាប់យកទិន្នន័យប្រព្រឹត្តទៅដូចជា នៅពេលណាដែលអ្នកប្រើប្រាស់បើកអ៊ីនធឺណិតនោះវានិងបញ្ចូន ទិន្នន័យអាកាសធាតុតំបន់នោះទៅ កាន់ចានផ្កាយរណបធ្វើឲ្យអ្នកស្រាវជ្រាវងាយស្រួលក្នុងការ ចាប់យកទិន្នន័យ។

ដូចបានលើកឡើងខាងលើ ទិន្នន័យអាកាសធាតុនៅតាមតំបន់គឺវាបានមកពីចន្លោះចានផ្កាយរណប និងទូរសព្ទដែលអតិថិជនប្រើប្រាស់ ព្រោះថារាល់ដង App មិនសូវជាចាប់ទិន្នន័យត្រូវចំៗតែម្តងនោះទេ។ ឧទាហរណ៍ ថ្ងៃនេះទិន្នន័ចាប់ថាមេឃមិនភ្លៀងទេ ប៉ុន្តែជាក់ស្តែងមេឃភ្លៀង។ ដែលការចាប់ទិន្នន័យខុសនេះបណ្តាលមកពីទីតាំងភូមិសាស្ត្រនៅតាមតំបន់មានលក្ខណៈមិនគ្រប់គ្រាន់។ គេធ្វើការចាប់ទិន្នន័យនេះតាមរយៈសេវាទូរសព្ទរបស់អ្នកប្រើប្រាស់ ព្រោះថារាល់ដងភាគច្រើនតំបន់ដែលមានការរំខានដោយទឹកវាក៏អាចឲ្យការចាប់សេវាមានភាពរអាក់រអួលផងដែរ។

 ដូច្នេះគេធ្វើការស្វែងរកចំណុចខ្វះខាតដែលធ្វើឲ្យតំបន់មួយមិនអាចចាប់សេវាបានមកកែច្នៃ ហើយនៅពេលដែលគេប្រមូលទិន្នន័យនោះបានជោគជ័យអស់ហើយ អ្នកវិទ្យាសាស្រ្តនិងអភិវឌ្ឍគម្រោងនោះឲ្យរីកសុះសាយជុំវិញភិភពលោក។ ជាមួយគ្នានេះដែរមានប្រព័ន្ធជាច្រើនដែលជាបានចូលរួមក្នុងការរុករកទិន្នន័យនេះ ដូចជា GNSS GPS Beidou របស់ក្រុមហ៊ុនចិន និង FCC របស់ក្រុមហ៊ុនជប៉ុន & ឥណ្ឌា។

គូសបញ្ជាក់ថា ប្រព័ន្ធទូរសព្ទ Android និង Iphone គឺវាមានលក្ខណៈខុសគ្នា។ App មើលអាកាសធាតុនៅទូរសព្ទ Iphone មានលក្ខណៈច្បាស់ជាង Android រួចទៅហើយ ដូចនេះហើយទើបបានជា Android ព្យាយាមអភិវឌ្ឍគម្រោងរបស់ខ្លួននេះ។ មួយវិញទៀត App Camaloit នេះប្រើបានតែសម្រាប់ទូរសព្ទ Android តែប៉ុណ្ណោះ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia