NASA ព្រមាន! ឈប់ផ្ញើទីតាំងរបស់ភពផែនដីទៅកាន់លំហរ ព្រោះវាអាចជាតម្រុយនាំ Alien មកកាន់ភពផែនដី
Raty Oun
APRIL 18 2022
ស្ទីម - STEAM
464 views
1 min read

តារាវិទូម្នាក់មកពីស្ថាប័ន្ធ NASA ឈ្នោះថា ​​Sandberg បានធ្វើការព្រមានដល់អ្នកវិទ្យាសាស្រ្តដែលបានធ្វើការស្រាវជ្រាវបង្ហោះទីតាំងរបស់ភពផែនដីទៅកាន់លំហរអាកាសថា ការបន្តធ្វើបែបនេះវាអាចជា ការផ្តល់សញ្ញាមួយដល់ពួក Alien ឲ្យអាចតាមដានព័ត៌មានផ្សេងៗមកលើភពផែនដី។ ខណៈពេលនេះការបញ្ចូនព័ត៌មានពីភពផែនដីទៅកាន់អរិយធម៌ពួកគេនៅមានកម្រិតទាបនៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ The Telegraph។

អ្នកស្រី Sandberg បានបន្តប្រាប់សារព័ត៌មានដដែលថា​​ ពេលនេះយើងអាចគ្រប់គ្រងកត្តាដែលបណ្តាលឲ្យយើងមានគ្រោះថ្នាក់នាថ្ងៃខាងមុខបាន​ ប៉ុន្តែបើនៅតែបណ្តោយបែបនេះទៀតស្ថានការណ៍និងកាន់តែយ៉ាប់ទៅៗហើយ ។ ព្រោះថា​ពិភព Alien គឺថាពិតជាមានមែនទែន មិនមែនជារឿងប្រឌិតតដែលមាននៅតែក្នុងកុននោះទេ។

ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្រ្តផ្សេងទៀតមកពីខាង NASA ក៏បានជ្រាវជ្រាវឃើញករណីដូចខាងលើដែរ គាត់បាននិយាយគាត់ធ្លាប់បានឃើញការចុះផ្សាយមួយថា Alien ធ្លាប់បានប្រើតេឡេស្កុបឆ្លុះមកភពផែនដីយើង នៅទីក្រុងកាលីហ្វញ៉ា ប៉ុន្តែគាត់មិនបានប្រាប់ថ្ងៃជាក់លាក់នោះទេ​។​ បន្ថែមពីនេះ លោក Stephen Hawking បានបន្តថា​ កាលណាពិភពលោកកាន់តែជឿនលឿន មនុស្សលោកអាចនិងប្រឈមមុខជាមួយអរិយធម៌ពួក Alien។​

ជាចុងក្រោយតារាវិទូ Stephen Hawking បានផ្ញើសារទៅកាន់មនុស្សជាតិមុនពេលដែលលោកចែកឋានទៅថា​ « ពួកយើងមិនអាចធ្វើបានទេ បានត្រឹមតែអង្គុយមើលមនុស្សអស្ចារ្យណាម្នាក់អភិវឌ្ឍនូវអ្វីមួយដែលយើងមិនចង់ឲ្យរឿងនោះកើតឡើងប៉ុណ្ណោះ»។

គូសបញ្ចាក់ថា លោក ​​ Stephen Hawking គឺជាតារាវិទូមួយរូបដ៏ល្បីល្បាញ ព្រោះលោកបានស្រាវជ្រាវរកឃើញ Black Hole ( ប្រហោងខ្មៅ) ដែល Black Hole នេះគឺជាអាថ៌កំបាំងដ៏ធំមួយ នៅក្នុងចំណោមអាថ៌កំបាំងចម្បងៗ នៅក្នុងចំណេះដឹងរបស់យើងទៅលើចក្រវាល៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia