ស្គាល់ Vevo ទេ? ថ្មីៗនេះហេកឃ័រជើងខ្លាំងមួយក្រុម ហេកចូលឆានែល Justin, Taylor ផុសវីដេអូផ្ដេសផ្ដាស
Raty Oun
APRIL 6 2022
អេឡិចត្រូនិក
315 views
1 min read

Vevo ជាផលិតកម្មមួយដ៏ធំនៅសហរដ្ឋអាមេរិក ដែលមានតារាចម្រៀង POP ល្បីៗជាច្រើននៅបានជ្រកក្រោមដំបូលផលិតកម្មនេះ។ ហើយការពីថ្ងៃ ០៥ ខែមេសារកន្លងទៅ Vevo ចាប់ផ្តើមពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនព្រោះថាមាន Hacker មួយក្រុមបាន Hack ចូលទៅក្នុងឆានែលយូធូបសិល្បៈករផលិតកម្មនេះជាច្រើនអ្នក  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge។

ប្រភពដដែលបានឲ្យដឹងថា សិល្បៈករដែលត្រូវបានគេ Hack មានដូចជា Lil Nas X, Eminem, Drake, Taylor Swift, Ariana Grande, Harry Styles, The Weeknd, Michael Jackson, Kanye West និងមានសិល្បៈករសិល្បៈការនីជាច្រើនរូបទៀតដែលត្រូវបានរំខាន។Image

ដូចដែលបានរៀបរាប់ខាងលើពួកគេបាន Hack ចូលទៅបង្ហោះវីដេអូចាស់ៗរបស់តារាចម្រៀងរេប ជនជាតិអេស្ប៉ាញ ដែលបានជាប់គុករយៈពេល ២ ឆ្នាំពីបទកុហកថាខ្លួនកើតមហារីកដំណាក់កាលចុងក្រោយ នៅលើឆានែលយូធូប របស់ Harry Styles, Taylor swift, នេះធ្វើឲ្យអ្នកគាំទ្រមានការបារម្ភខ្លាច Hacker អាចនិងលុបវីដេអូរបស់តារាចម្រៀងដែលបានរៀបរាប់ខាងលើចេញពីយូធូប Idol របស់ពួកគេ។Taytay

គូសបញ្ចាក់ថា Hacker គ្រាន់តែចូលទៅបង្ហោះវីដេអូផ្តេសផ្តាសនៅលើ ឆានែលយូធូបរបស់សិល្បៈករតែប៉ុណ្ណោះ ពួកគេមិនទាន់បានលុបវីដែអូរបស់តារាចម្រៀងណាមួយនៅឡើយទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia