មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្រ្ដវៀតណាម បង្កាត់ពូជពោតថ្មី អាចញ៉ាំឆៅបាន ផ្អែមមុតដូចផ្លែឈើទុំ
Navasiri Morm
MAY 19 2023
ឌីជីថល
715 views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express បានឱ្យដឹងថា អ្នកវិទ្យាសាស្រ្ដនៅប្រទេសវៀតណាម បានស្រាវជ្រាវនិងបង្កាត់ពូជពោតថ្មី SSW18 ដែលអាចហូបផ្លែបានភ្លាមៗ ដូចផ្លែឈើរ ដោយមិនចាំបាច់ចម្អិនឬស្ងោរនោះឡើយ។

បើតាមការអះអាងរបស់ លោក ង្វៀន វ៉ាន់ហា (Nguyen Van Ha) មកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍រុក្ខជាតិនៅសាកលវិទ្យាល័យកសិកម្មជាតិវៀតណាម បានឱ្យដឹងថា សម្រាប់ពូជពោត SSW18 មានផ្ទុកកម្រិតជាតិទឹកខ្ពស់ និងមានកម្រិតម្សៅទាប ហើយនៅពេលដែលញ៉ាំឆៅទៅ គឺវាមានរស់ជាតិដូចផ្លែតឈើទុំដូច្នេះដែរ។

152

លោក ង្វៀន វ៉ាន់ហា បានឱ្យដឹងទៀតថា ពូជពោត SSW18 មានកម្រិតផ្អែករហូតដល់ទៅ ១៨ Brix ដឺក្រេ ខណៈពូជពោតធម្មតាមានកម្រិតផ្អែមប្រមាចន្លោះពី ១២ ទៅ ១៥ Brix តែពប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ទោះបីជាពូជពោត SSW18 មានកម្រិតជាតិផ្អែមខ្ពស់ក៏ពិតមែន ប៉ុន្ដែអ្នកដែលកើតជំងឺទឹកនោមផ្អែម ឬអ្នកដែលត្រូវតមការញ៉ាំស្ករ អាចញ៉ាំពោតនេះបានដោយមិនមានបះពាល់ដល់សុខភាពនោះឡើយ។

គួរជម្រាបផងដែរថា បច្ចុប្បន្នអ្នកវិទ្យាសាស្រ្ដវៀតណាមបាននឹងកំពុងតែធ្វើការស្រាវទៅលើពូជពោត SSW18 នេះបន្ដទៀត ខណៈពូជពោតមួយនេះ ហាក់មានការប្រែប្រួលហ្សែនទៅតាមសណ្ឋានដី។ ហេតុដូច្នេះហើយ អ្នកវិទ្យាសាស្រ្ដវៀតណាមកំពុងតែបន្ដធ្វើការងារពិសោធន៍ទៅលើតំបន់ផ្សេងៗ ដើម្បីអាចដឹងថា តើដីនៅតំបន់ណា ឬប្រភេទដីបែបណា​ដែលអាចដាំពោត SSW18 ទទួលបានទិន្នផលខ្ពស់៕

151

 

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia