ប្រសើណាស់! ក្រុមហ៊ុន Trust Global Service ចាប់ដៃជាមួយ ក្រុមហ៊ុន UTIMACO បាននាំយកបច្ចេកវិទ្យាការពារទិន្នន័យថ្មីចូលមកកម្ពុជា
Navasiri Morm
MARCH 22 2023
PR
553 views
3 mins read

ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Trust Global Service ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរ ផ្ដស់សេវាកម្មដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យា (IT) បានធ្វើការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្ដជាតិ UTIMACO ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសុវត្ថិភាពអ៊ីនធឺណិត ដោយបានធ្វើការរៀបចំសិក្ខាសាលាស្ដីអំពី «ក្តីស្រមៃនាពេលអនាគតនៃការការពារទិន្នន័យជាមួយនឹង UTIMACO»។ ដោយកម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅឯងសណ្ឋាគា Hyatt Regency Phnom Penh ក្រោមគោលដៅ បញ្រ្ជបចំណេះដឹងបច្ចេកវិទ្យា និងដើម្បីនាំចូលបច្ចេកវិទ្យាថ្មីពាក់ព័ន្ធនឹងការការពារសុវត្ថិភាពទិន្នន័យ (Cyber Security) ចូលមកប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសនេះ លោក លាង សុផេង នាយកប្រតិបត្តិនៃក្រុមហ៊ុន Trust Global Service បានលើកឡើងថា ទិន្នន័យ​ (Data) គឺពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមហ៊ុននីមួយៗ ខណៈនៅក្នុងសម័យឌីជីថលនេះ យើងសង្កេតឃើញថា ទិន្នន័យគឺអាចនឹងត្រូវបានលួចយកដោយជនខិលខូច ឬហេកឃ័រ ដែលអាចបង្ករឱ្យក្រុមហ៊ុនរបស់អ្នកជួបនឹងការខាតបង់ក្នុងរូបភាពណាមួយបាន។ ហេតុដូច្នេះហើយ លោកជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់នៅប្រទេសកម្ពុជា គួរតែយកចិត្តទុកដាក់ទៅលើការការពារទិន្នន័យ តាមរយៈការសិក្សារៀនសូត្រ និងងាកមកប្រើប្រាស់បច្ចេកវិទ្យាការពារសុវត្ថិភាពចុងក្រោយបំផុត ដែលអាចជួយការពារទិន្នន័យនៃក្រុមហ៊ុនរបស់អ្នកបានយ៉ាងសុវត្ថិភាព។

12

លោក លាង សុផេង បានបន្ដទៀតថា លោករំពឹងថា កិច្ចសហការ និងសិក្ខាសាលាដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Trust Global Service និងក្រុមហ៊ុនUTIMACO នៅថ្ងៃនេះ នឹងរួមចំណែកក្នុងការបញ្រ្ជាបចំណេះដឹងការការពារទិន្នន័យ ក៏ដូចជាបាននាំចូលនូវបច្ចេកវិទ្យាសុវត្ថិភាព​ប្រព័ន្ធ​អ៊ីនធឺណិតថ្មីចុងក្រោយបំផុតដែលពិភពលោកកំពុងតែប្រើប្រាស់ចូលមកកាន់ប្រទេសកម្ពុជាផងដែរ។

នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ក្រុមការងាររបស់ក្រុមហ៊ុន UTIMACO ក៏បានធ្វើបទបង្ហាញពីរបៀបដែលជនខិលខូវវាយលុកលួចយកទិន្នន័យ ក៏ដូចជាចំណេះដឹងក្នុងការការពារកុំឱ្យជនខិលខូចលួចយកទិន្នន័យរបស់យើងបានផងដែរ។ បន្ថែមពីនេះទៀត ក្រុមការងារ UTIMACO ក៏បានធ្វើការបង្ហាញពីបច្ចេកវិទ្យាការពារសុវត្ថិភាពទិន្នន័យជាច្រើនដូចជា OTP, U-Trust និងបច្ចេកវិទ្យា HSMs ដែលអាចជួយឱ្យស្ថាប័នដែលរកស៊ីនៅក្នុងវិស័យហិរញ្ញវត្ថុអាចការពារការទូទាត់លុយបានដោយសុវត្ថិភាព។ ហើយបច្ចេកវិទ្យាដែល UTIMACO បានលើកយកមកបង្ហាញនេះ គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលអាចជួយឱ្យក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា អាចការពារខ្លួនពីការវាយលុកលួចយកទិន្នន័យពីជនខិលខូចបាន។

18

17

គួរជម្រាបផងដែរថា ជារឿយៗ ក្រុមហ៊ុន Trust Global Service តែងតែធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងស្រុក និងអន្ដជាតិ ក្នុងការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងដើម្បីធ្វើការនាំចូលបច្ចេកវិទ្យាថ្មីៗ ចុងក្រោយបំផុតសម្រាប់ទីផ្សារកម្ពុជាផងដែរ។

Trust Global Service គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយនូវរាល់បញ្ហកើតឡើងតាមប្រព័ន្ធព័ត៌មានវិទ្យា (IT) ចាស់វស្សា ដែលបង្កើតឡើងតាំងតែពីឆ្នាំ ២០០៨ និងធ្លាប់មានបទពិសោធន៍ធ្វើគម្រោងបច្ចេកវិទ្យាតូចធំជាច្រើនរាប់មិនអស់។ ហើយសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្មបច្ចេកវិទ្យារបស់ Trust Global Service ឬចង់ប្រឹក្សាយោបល់ផ្សេងៗ ពាក់ព័ន្ធនឹងដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ 023 992 992 ឬហ្វេសប៊ុកផេក Trust Global Service។

ដោយឡែក សម្រាប់ក្រុមហ៊ុន UTIMACO គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអន្ដជាតិផ្ដល់សេវាកម្មទៅលើប្រព័ន្ធការការពារសុវត្ថិភាពទិន្នន័យថ្មីៗ (Cyber Security) ដែលមានការិយាល័យកណ្ដាលនៅប្រទេសអាល្លឺមង់ និងមានសាខានៅក្នុងប្រទេសជាច្រើន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន UTIMACO មានបុគ្គលិកជាង ៥០០នាក់ជុំវិញពិភពលោក និងបានឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារជាង ៥១ឆ្នាំ ខណៈក្រុមហ៊ុនមួយនេះបានបង្កើតឡើងមកតាំងតែពីឆ្នាំ១៩៧២មកម្លេះ។ ហើយប្រសិនបើលោកអ្នកចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាពពីក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើនឆ្នាំ ឬចង់ទទួលបានការប្រឹក្សាយោបល់ផ្សេងៗជាមួយនឹង UTIMACO អាចទំនាក់ទំនងទៅកាន់លេខ (855) 23 992 992 +85577666726 ឬអ៊ីមែល vanhoeun.in@trust-groups.com វេបសាយ www.utimaco.com៕

20

19

14

16

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team