ក្រុមហ៊ុន Trust Global Service, Net App និង VST ECS សហការគ្នាបើកសិក្ខាសាលាស្ដីពី ការគ្រប់គ្រងទិន្នន័យឱ្យកាន់តែមានសុវត្ថិភាព
Navasiri Morm
MARCH 9 2023
PR
591 views
2 mins read

កាលពីថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៣ គឺ Trust Global Service, Netapp Technology និងក្រុមហ៊ុន VST ECS Cambodia បានចាប់ដៃគ្នាបើកសិក្ខាសាលាស្ដីពី «Cyber resilience: Protect your data from the inside out by NetApp Technology» ក្រោមគោលបំណងដើម្បីឱ្យអ្នកចូលរួមបានយល់ដឹងបន្ថែមនូវមុខងាររបស់ Net App ក្នុងការគ្រប់គ្រងទិន្នន័យឱ្យកាន់តែមានសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា។​ដោយមានការចូលរួមពីសហគ្រិន និងម្ចាស់អាជីវកម្មជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនេះផងដែរ លោក លាង សុផេង CEO ក្រុមហ៊ុន Trust Global Service ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាចាស់វស្សាហ៍នៅមួយនៅកម្ពុជា បានលើកឡើងថា សម្រាប់កម្មវិធីមួយនេះ លោកចង់រួមចំណែកបញ្រា្ជបចំណេះដឹងបច្ចេកវិទ្យាថ្មីៗ និងចុងក្រោយបំផុតដល់សហគ្រិន និងម្ចាស់អាជីវកម្មនៅខ្មែរ។ ដោយសារតែបច្ចេកវិទ្យាមានការវិវត្តន៍ទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ហេតុដូច្នេះហើយយើងត្រូវតែតាមឱ្យទាន់បច្ចេកវិទ្យាទើបអាចប្រគួតប្រជែងឈ្នះគេ។

283

នៅក្នុងឱកាសនេះផងដែរ ក្រុមការងារនៃក្រុមហ៊ុន Net App ជាមួយនឹងក្រុមហ៊ុន VST ECS Cambodia ក៏បានឡើងធ្វើបទបង្ហាញចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា Could និងដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយជាច្រើន សម្រាប់គ្រប់គ្រងថែរក្សាទិន្នន័យ។ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងដំណោះស្រាយក្នុងការការពារទិន្នន័យរបស់ខ្លួនពីក្រុមជនហេកឃ័រ កុំឱ្យពួកគេអាចលួចយកទិន្នន័យរបស់អ្នកផងដែរ។

គួរជម្រាបផងដែរថា​ ជារឿយៗ ក្រុមហ៊ុន Trust Global Service តែងតែសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដែលជាដៃគូររបស់ខ្លួន បើកវគ្គសិក្ខាសាលាផ្សេងៗ ចែករំលែកចំណេះដឹង និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ចុងក្រោយដល់សហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មខ្មែរ។

ដោយឡែក សម្រាប់លោកអ្នកដែលកំពុងតែត្រូវការដំណោះស្រាយបច្ចេកវិទ្យាពីក្រុមហ៊ុន Trust Global Service ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យារបស់ខ្មែរដែលឈរជើងជាង១៥ឆ្នាំ អាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ៖ 023 992 992 ឬហ្វេសប៊ុកផេក Trust Global Service

290

285

287

288

289

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia