ធ្លាប់ជួបទេ លោតសារមករញ៉ែរញ៉ៃពេញ Calendar តោះទៅដឹងពីរបៀបងាយៗបិទហើយលែងលោតមកទៀត
Raty Oun
MARCH 30 2022
គន្លឹះល្អៗ
908 views
1 min read

តើអ្នកទាំងអស់គ្នាមានដែលជួបអត់? រាល់ដងនៅពេលដែលយើងចូលមើលរឿងភាគនៅតាមវេបសាយក្នុង Google វាតែងតែមានលោតនៅផ្ទាំងពាណិជ្ជកម្មមក ហើយទោះបីជាយើងគ្មានចេតនាចុចផងក៏ផ្ទាំងពាណិជ្ជកម្មនោះវានាំយើងទៅកាន់ទំព័រផ្សេងដែរ បញ្ហាបែបនេះវាពិតជាមានភាពរំខានមែនទែន។

ប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភ ថ្ងៃនេះ​ Technology Cambodia នឺងមកណែនាំប្រាប់អ្នកទាំងអស់គ្នាអំពីវិធីងាយៗក្នុងការ Block កុំឲ្យមានបញ្ហាបែបនេះនៅថ្ងៃក្រោយទៀត។

. មុនដំបូងសូមលោកអ្នកចូលទៅកាន់ Setting

. ជំហានទី ២ ចុចលើពាក្យ CalendarJennie 1 Edits

. បន្ទាប់មកទៀតចុចលើពាក្យ Account

. ជំហានទី ៤ ចុចលើពាក្យ​ Subscribed CalendarsJennie 2

. ជាចុងក្រោយ ចុចលើប៊ូតុងដែលមានលោតនៅលើ Screen ទាំងអស់ដើម្បីលុប ឬ អាចនិយាយបានថា Block កុំឲ្យមានបញ្ហាបែបនេះលោតមកលើកក្រោយទៀត។

គូសបញ្ជាក់ថា ប្រសិនបើលោកអ្នកជួបបញ្ហានេះផ្ទាល់សូមកុំភ័យព្រោះថាវាមិនមែនជាបញ្ហាស្មុគស្មាញប៉ុន្មានទេ មួយទៀតប្រសិនបើមាន Link លោតមកសូមលោកអ្នកកុំចុចផ្តេសផ្តាសព្រោះវាអាចជាបញ្ហាសម្រាប់អ្នកនៅថ្ងៃក្រោយ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia