មិនចាញ់យូធូបទេ!TikTok បើកដៃឱ្យអ្នកបង្ហោះវីដេអូ អាចរកលុយបានដូចយូធូប តែត្រូវគ្រប់លក្ខខណ្ឌទាំងនេះ
Raty Oun
MAY 16 2022
គន្លឹះល្អៗ
409 views
1 min read

TikTok គឺជាបណ្តាញសង្គមដ៏ល្បីល្បាញបំផុតមួយលើលោក ដោយផ្លែតហ្វមួយនេះ ក្រៅពីត្រូវ​បានគេប្រើប្រាស់ដើម្បីកំសាន្ដ វាក៏ជាកន្លែងមួយដែលអាចជួយឱ្យអ្នកផលិតវីដេអូអាចរកចំណូលបានផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ TikTok បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា Tiktok Pulse បើកឱ្យមនុស្សទូទៅអាចរកចំណូលបានតាមរយៈការផលិតវីដេអូដាក់នៅលើផ្លេតហ្វម TikTok ដូចទៅនឹងការផលិតវីដេអូដាក់ YouTube ដើម្បីរកលុយដែរ។

បើតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់​ Tiktok បានឱ្យដឹងថា​ ដើម្បីអាចរកលុយបានពីការបង្ហោះវីឌេអូលើ TikTok គណនីរបស់អ្នកត្រូវមានអ្នកតាមដាន (Followers) ចំនួន មួយសែននាក់ឡើងទៅ។ សម្រាប់ការរកលុយពី  Tiktok Pulse  នេះ អ្នកអាចរកចំណូលបានតាមរយៈការបង្ហាញពាណិជ្ជកម្មនៅលើវីដេអូរបស់អ្នក ដោយចំណូលសរុបពីការផ្សាយពាណិជ្ជកម្ម នឹងត្រូវចែកគ្នាម្នាក់ ៥០% ជាមួយខាងក្រុមហ៊ុន​ TikTok។

Tiktok Yeyeyeye

ជាមួយគ្នានេះដែរ ប្រភេទវីដេអូដែល មានឱកាសត្រូវបាន TikTok ដាក់ពាណិជ្ជកម្មច្រើនជាងគេរួមមាន ប្រភេទវីដេអូចម្អិនម្ហូប ច្នៃម៉ូតសម្លៀកបំពាក់ ហ្គេម ចិញ្ចឹមសត្វ យានតយន្តអូតូ កីឡា ភាសារអេស្ប៉ាញ ការធ្វើ Reaction វីដេអូ Prank វីដេអូសាច់រឿងខ្លីៗ និងវីដេអូរាំ

Filming Tiktok

គួរជម្រាបផងដែរថា សម្រាប់មុខងារ  Tiktok Pulse នេះ TikTok សម្រេចដាក់ឱ្យដំណើរការមុនគេនៅសហរដ្ឋអាមេរិកដើម្បីតេស្ដសាកល្បងជាមុនសិន មុននឹងសម្រេចដាក់ឱ្យបណ្ដាប្រទេសដទៃទៀតប្រើប្រាស់មុខងារមួយនេះ។ យ៉ាងណាមិញ ថ្វីត្បិតតែមិនទាន់មានពាណិជ្ជកម្មអ្នកនៅតែអាចផលិតវីដេអូដាក់ TikTok ដើម្បីរកចំណូលបានដដែល តាមរយៈការទទួលផ្សព្វផ្សាយ (Sponsore) ផលិតផល ឬសេវាកម្មឱ្យក្រុមហ៊ុនផ្សេងៗ៕ 

អត្ថបទដោយ៖ អូន រ៉ាទី

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia