ឱកាសលុយ! TikTok ត្រៀម៦លាន$ ឱ្យអ្នកបង្កើត Filter ៧០០$ ក្នុង១ Filter ឱ្យតែគ្រប់លក្ខខណ្ឌទាំងនេះ
Navasiri Morm
JUNE 5 2023
អាជីវកម្ម 4.0
1.6 K views
2 mins read

កាលពីពេលថ្មីៗនេះ TikTok ប្រកាសកញ្ចប់ថវិកា រហូតដល់ទៅ៦លានដុល្លារក្នុងកម្មវិធី Effect Creator Rewards សម្រាប់ជាប្រាក់លើកទឹកចិត្តដល់អ្នកបង្កើត Filter ក៏ដូចជា Effect ផ្សេងៗ ខណៈអ្នកបង្កើត​ Filter ទាំងអស់ដាក់នៅលើ TikTok អាចមានឱកាសរកចំណូលបានរហូតដល់ទៅ ៧០០ដុល្លារឯណោះក្នុងមួយ Filter នេះបើតាមគេហទំព័រ TechCrunch។

១៨៦

ប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីទទួលបានលុយ ៧០០ដុល្លារពីការបង្កើត Filter Effect ដាក់នៅលើ TikTok គឺ​តម្រូវឱ្យមានគេយក Filter របស់អ្នកទៅប្រើនិងបង្ហោះចេញ ៥០០,០០០វីដេអូ ក្នុងរយៈពេល៩០ថ្ងៃ។ បន្ថែមពីនេះទៀត ប្រសិនបើរយៈពេល៩០តមកទៀត Filter របស់អ្នកមានអ្នកប្រើ ១០០,០០០ វីដេអូបន្ថែមទៀត នោះអ្នកនឹងទទួលបានលុយ ១៤០ដុល្លារបន្ថែមផងដែរ។

ជាមួយគ្នានេះដែរ​ សម្រាប់ការទម្លាក់កញ្ចប់ថវិកា៦លានដុល្លារឱ្យមហាជនបង្កើត​ Filter Effect នេះ គឺជាវិធីសាស្រ្ដដែល TikTok ធ្វើឡើងដើម្បីជំរុញការច្នៃប្រឌិតថ្មីៗ ក្នុងគោលដៅអូសទាញអ្នកប្រើប្រាស់ផ្លែតហ្វម TikTok ឱ្យកាន់តែច្រើន និងដើម្បីបង្កើនចំណូលផងដែរ ខណៈកាលពីពេលកន្លងទៅ TikTok ប្រកាសដាក់ឱ្យប្រើ Effect House ដែលជាឃ្លាំង Filter Effect ឡូយៗ ស្អាតជាច្រើនដែលអ្នកប្រើ TikTok អាចចូលទៅប្រើច្នៃដាក់វីដេអូខ្លួនឱ្យកាន់តែទាក់ទាញ។

187

គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅ TikTok ធ្លាប់ទម្លាក់កញ្ចប់ថវិការហូតដល់ទៅ ២០០លានដុល្លារ ដើម្បីឧបត្ថម្ភដល់អ្នកផលិតមាតិកា (Content Creator) និងអ្នកបង្កើត​ Filter Effect ផ្សេងៗ ឱ្យមកផលិតមាតិកា និង Effect នៅលើ TikTok កាន់តែច្រើនផងដែរ។៕

ប្រភព៖ TechCrunch 1, 2

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia