នេះគឺជាដៃគូរប្រគួតប្រេជែងថ្មីរបស់ Tesla Model Y ដែរត្រៀមចេញលក់នៅចុងឆ្នាំ 2024
Lee Then
JULY 2 2024
យានយន្ត
85 views
2 mins read

នេះគឺជាដៃគូរប្រគួតប្រេជែងថ្មីរបស់ Tesla Model Y ដែរត្រៀមចេញលក់នៅចុងឆ្នាំ 2024 នេះហើយ

ដែលមានការចូលរួមពីក្រុមហ៊ុនអេឡិចត្រូនិច្ចដ៏ធំនៅចិនគឺ Huawei ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Changan Automobile…… 

Huawei Patent.jpg

Cs01.jpeg

Changan Automobile 

គឺជាក្រុមហ៊ុនផលិតរថយន្តធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ច្រើននៅក្នុងឧស្សាហកម្មរថយន្ត។ ហើយនេះគឺជា Avita 07

 171724493643458.png

Avita 07 បានបង្ហាញខ្លួននៅក្នុងរូបភាពជាផ្លូវការកាលពីប៉ុន្មានសប្តាហ៍មុន ហើយក៏ត្រៀមខ្លួនចូលដល់ទីផ្សារនៅចុងឆ្នាំនេះ។

ការចែកចាយនិងលក់រថយន្តនេះត្រូវបានគ្រោងទុកដើម្បីផ្តល់ជូនអតិថិជនក្នុងឆ្នាំ 2024។

Avita 07 គឺជារថយន្តអគ្គិសនីដែលស្រស់ស្អាត 

មានបច្ចេកវិទ្យា និងសមត្ថភាពបើកបរដ៏ល្អ

ដោយត្រូវបានគេរំពឹងថានឹងមានសមត្ថភាពជិះបានប្រហែល 700 គីឡូម៉ែត្រ បន្ទាប់ពីសាកថ្មមួយពេញ។ ចំនួននេះអាស្រ័យលើស្ថានភាពផ្លូវ និងលក្ខខណ្ឌបើកបរ ដែលអាចផ្លាស់ប្តូរតាមការប្រើប្រាស់ពិតប្រាកដរបស់បងប្អូន។

171764791486581.png

Avita 07 ត្រូវបានគេប៉ាន់ស្មានថាការសាកថ្ម ពី 20% ដល់ 80% ក្នុងរយៈពេលប្រហែល 30 នាទី ជាមួយនិង (DC fast charging): និងសាកធម្មតា

(AC charging) ដែលជាប្រភេទសាកនៅផ្ទះ ពេលវេលាសាកអាចនឹងចំណាយពី 8 ដល់ 12 ម៉ោង​ ពី 0% ដល់ 100% ។

វាត្រូវបានប្រើប្រាស់ថ្ម Lithium-ion ដែលគេតែងប្រើនៅក្នុងរថយន្តអគ្គិសនីទំនើប។

ថ្ម Lithium-ion មានសមត្ថភាពផ្ទុកថាមពលខ្ពស់ ដែលអាចផ្តល់ថាមពលដល់រថយន្តអគ្គិសនីដើម្បីធ្វើដំណើរបានឆ្ងាយ ។

និងមានទំងន់ស្រាលជាងថ្មប្រភេទផ្សេងៗដែលធ្វើឱ្យរថយន្តអគ្គិសនីអាចបន្ថែមប្រសិទ្ធភាពដំណើរការជាមួយនឹងការសន្សំថាមពល។

ថ្ម Lithium-ion មានអាយុកាលវែង និងសមត្ថភាពធន់នឹងការសាកច្រើនដង។

ថ្មនេះត្រូវបានរចនាឡើងដោយបច្ចេកវិទ្យាចុងក្រោយដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។

ថ្ម Lithium-ion នៅក្នុង Avita 07 គឺជាបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់រថយន្តអគ្គិសនីបច្ចុប្បន្ន និងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ ដែរមានកញ្ចប់អាគុយរបស់វា 90 kWh

Avita Car.jpg

Avita 07 មានកម្លាំងសេះប្រមាណ 578 សេះ (430 kW)។ កម្លាំងសេះនេះអាចផ្តល់នូវសមត្ថភាពបើកបរដ៏រហ័សរហួន និងអស្ចារ្យសម្រាប់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាថ្មីៗ កម្លាំងរមួលប្រមាណ 650 ន្យូតុនម៉ែត្រ (Nm)ន

ប្រើប្រាស់ម៉ូទ័រ២

Avita 07 អាចរត់ពី 0-100 គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលប្រហែល 4 វិនាទី

ហើយល្បឿនអតិបរិមាដល់ទៅប្រហែល 200 គីឡូម៉ែត្រ/ម៉ោង

171724494589232.png

តម្លៃរថយន្ត Avita 07 នៅមិនទាន់បានប្រកាសផ្លូវការទេ។ ទោះយ៉ាងណា យើងអាចសន្មត់ថាតម្លៃរបស់វានឹងស្ថិតនៅក្នុងចំណោមរថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាថ្មីៗ និងលក្ខណៈពិសេសខ្ពស់។ តម្លៃនឹងអាស្រ័យទៅលើទីផ្សារ និងការកំណត់តម្លៃពីក្រុមហ៊ុន Changan Automobile និង Huawei។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia