ឡូយមែន! ថៃ ចាប់ដៃជាមួយ Huawei បង្កើតមន្ទីពេទ្យចល័ត AI បូក 5G សង្រ្គោះជីវិតមនុស្សដំបូងបំផុតនៅអាស៊ាន
Raty Oun
MARCH 22 2022
អេឡិចត្រូនិក
895 views
1 min read

កាលពីថ្មីៗនេះគណៈកម្មការទូរគមនាគមន៍របស់ប្រទេសថៃបានសហការណ៍ជាមួយនិងក្រុមហ៊ុន បច្ចេកវិទ្យា Huawei ប្រចាំនៅប្រទេសថៃរួមគ្នាបង្កើតនៅមន្ទីពេទ្យចល័តដែលប្រើប្រាស់ប្រព័ន្ធ 5G ដាក់តម្លើង AI និងមានមុខងារពិសេសៗច្រើនទៀតដូចជា បន្ទប់សង្គ្រោះបន្ទាន់ មុខងាររក្សាទុកទិន្នន័យឯកជនរបស់អ្នកជំងឺ ការដឹកថ្នាំក្នុងករណីបន្ទាន់ និងមានមុខងាពិសេសៗជាច្រើនទៀត។ នេះបើយោងតាមកាចុះផ្សាយរបស់សារព័ត៏មាន Digital News Asia ។​

ប្រភពដដែលបានឲ្យដឹងថា​ មន្ទីពេទ្យចល័តប្រើប្រាស់បច្ចេកវិទ្យា AI នេះបានដាក់សម្ភោធឲ្យប្រើប្រាស់នៅក្នុងមន្ទីពេទ្យ Siriraj​។ នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Huawei បាននិយាយថា​នេះគឺចាបច្ចេកវិទ្យាមន្ទីពេទ្យទំនើប និងធំជាងគេនៅក្នុងអាស៊ាន ហើយក្នុងរបាយការណ៍ដដែលនោះបានបន្តទៀតថា ក្រុមហ៊ុននឹងព្យាយាមធ្វើឲ្យគម្រោងនេះក្លាយជាមន្ទីពេទ្យទំនើប និងធំជាងគេលើពិភពលោក។

បន្ថែមពីនេះទៀត លោក Prasit Watanapa ដែលសាស្រ្តចារ្យនៅមហាវិទ្យាល័យរស់មន្ទីពេទ្យ Siriraj បានមានប្រសាសន៍ថា «មន្ទីពេទ្យចល័តនេះពិតជាបានជួយសម្រួលដល់ខាងក្រុមគ្រូពេទ្យ​ និងអ្នកជំងឺខ្លាំងណាស់ព្រោះថាដូចយើងដឹងស្រាប់ហើយថា​បច្ចុប្បន្នការាតត្បាតមេរោគកូវីត១៩ វាពិបាកក្នុងការឲ្យអ្នកជំងឺមកពិនិត្យសុខភាពផ្ទាល់ ដូចនេះយើងគ្រាន់តែបញ្ជូនមន្ទីពេទ្យចល័តទៅ យើងអាចពិនិត្យសុខភាពរបស់អ្នកជំងឹបាន ដោយសុវត្តិភាពទាំងសងខាង»។

មួយវិញទៀតខាងមន្ទីពេទ្យក៏អាច បញ្ជូនថ្នាំរបស់ខ្លូនទៅឲ្យអ្នកជំងឺទៅដល់ផ្ទះដោយប្រើប្រាស់ AI មិនចាំបាច់ឲ្យអ្នកជំងឺពិបាក មកយកផ្ទាល់នៅមន្ទីពេទ្យ ។

គូសបញ្ជាក់ថាការចំណាយទៅលើការព្យាបាលចល័តនេះអស់ប៉ុន្មាន ខាងមន្ទីពេទ្យនៅថៃមិនទាន់បានបញ្ជាក់ទេ ប៉ុន្តែបើតាមការស្រាវរបស់ Technology Cambodia ឃើញថាការចំណាយទៅលើមន្ទីពេទ្យចល័តនេះនៅតាមបណ្តាលប្រទេសផ្សេងៗ ការព្យាបាលម្តងអស់ចន្លោះពី ១២០០-២០០០​ ដុល្លាអាមេរិក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia