ឈឺចិត្ត! រៀន IT ពិបាករកការងារនិងបានប្រាក់ខែ១៦០$ សហគ្រិនរូបនេះ បើកសាលាជួយកុំឱ្យសិស្សជួបបញ្ហាដូចគាត់
Navasiri Morm
NOVEMBER 28 2022
អាជីវកម្ម 4.0
3.4 K views
3 mins read

ផ្ដើមចេញពីជីវិតជាកូនអ្នកកសិករក្រខ្សត់នៅឯខេត្តត្បូងឃ្មុំ លោក រ៉េន ផារី បានតស៊ូពីបាតដទៃទទេរហូតក្លាយជានាយកវិទ្យាស្ថានសាន់រ៉ាយស៍ Sunrise ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាឈានមុខគេមួយនៅកម្ពុជាឈរជើងយ៉ាងរឹងមាំជាង១០ឆ្នាំ និងបានជួយបណ្ដុះធនធានមនុស្សបច្ចេកវិទ្យា បានប្រមាណជាង៦០០០នាក់។ យ៉ាងណាក៏ដោយ ទម្រាំតែអាចឈរនៅត្រង់ចំណុចនេះ លោក រ៉េន ផារី​ បានឆ្លងកាត់នូវវិញ្ញាសារជីវិតលំបាកៗជាច្រើនរាប់មិនអស់ផងដែរ។

ថ្លែងទាំងទឹកមុខញញឹមប្រាប់មកកាន់ក្រុមការងារ Technology Cambodia លោក រ៉េន ផារី បានឱ្យដឹងថា លោកគឺជាកូនអ្នកកសិករដែលមានដើមកំណើតនៅក្នុងខេត្តត្បូងឃ្មុំ។ ក្រោយពីរៀនចប់បាក់ឌុប គ្រួសាររបស់លោកពុំមានលទ្ធភាពបញ្ជូនលោកឱ្យរៀនតមហាវិទ្យាល័យនោះឡើយ។ ប៉ុន្ដែដោយសារតែការឧស្សាហ៍ព្យាយាមនិងការខិតខំប្រឹងប្រែង ជំនះស្វែងរកឱកាសក្នុងការសិក្សា ទីបំផុតលោកក៏ទទួលបានអាហារូបករណ៍ពីអង្គការមួយឈ្មោះថា PNC សិក្សាថ្នាក់បរិញ្ញាបត្ររង ទៅលើមុខជំនាញ IT។

16

ក្រោយរៀនចប់ជំនាញនេះ២ឆ្នាំ លោក រ៉េន ផារី ក៏បានចាប់ផ្ដើមដើររកការងារពាក់ព័ន្ធនឹងផ្នែក Network ធ្វើ ប៉ុន្ដែរឿងមួយដែលលោកបានជួបប្រទះ គឺលោកត្រូវទទួលបានការបដិសេធ ដោយខាងក្រុមហ៊ុនទាមទារឱ្យលោកមានបទពិសោធន៍ធ្លាប់ប្រើប្រាស់ឧបករណ៍ Network ផ្សេងៗខ្លះ ទើបគេព្រមទទួលឱ្យធ្វើការ។ ហើយការបដិសេធជាមួយនឹងហេតុផលមួយនេះ បានធ្វើឱ្យលោកស្ទើរតែបាក់ទឹកចិត្តលែងចង់បន្ដដំណើរទៅមុខទៀតក្នុងអាជីព IT។ ដោយហេតុថា លោកខ្វះបទពិសោធន៍ ទើបខំដាក់ពាក្យទៅធ្វើការដើម្បីបានសំបទពិសោធន៍ ប៉ុន្ដែចុងក្រោយបែរជាធ្លាក់ព្រោះខ្វះបទពិសោធន៍ទៅវិញ ខណៈកាលដែលលោករៀននៅក្នុងសាលានៅពេលនោះពុំសូវមានឧបរណ៍បច្ចេកវិទ្យាសម្បូរបែបសម្រាប់អនុវត្តន៍នោះឡើយ ពោលគឺមានតែកន្លែងការងារប៉ុណ្ណោះទើបមានឱកាសប្រើឧបរកណ៍ទំនើបៗ ទាំងអស់នោះ។

លោក រ៉េន ផារី បានបន្ដទៀតថា ការបរាជ័យមួយនេះបានធ្វើឱ្យស្ទើរតែបោះបង់ទៅហើយ ប៉ុន្ដែក៏មានរាមច្បងម្នាក់ បាននិយាយលើកទឹកចិត្តលោកថា «បើយើងអាចតស៊ូជំនះឧបសគ្គថ្ងៃនេះបាន យើងនឹងកាន់តែរឹងមាំ ថ្ងៃក្រោយយើងចង់ធ្វើអ្វីក៏បានជោគជ័យដែរ»។ ពាក្យមួយឃ្លានេះបានធ្វើឱ្យលោកងើបផុតពីការបាក់ទឹកចិត្ត ហើយលោកក៏បានតស៊ូដើរធ្វើការហាត់ការជាមួយនឹងក្រុមហ៊ុនចំនួន២ កន្លែង ហើយនៅទីបំផុតលោកក៏ទទួលបានការងារក្នុងក្រុមហ៊ុនអ៊ីនធឺណិតមួយ ជាមួយនឹងប្រាក់ខែដំបូង ១៦០ដុល្លារ នៅក្នុងឆ្នាំ២០១០។ ក្រោយពីតស៊ូធ្វើការក្នុងផ្នែក​ Network ជាច្រើនឆ្នាំ លោកក៏បានដុះខាត់សមត្ថភាពកាន់តែពូកែ​ រហូតអាចទទួលបានប្រាក់ខែកាន់តែច្រើន តាមរយៈការបម្រើការងារផ្នែកបច្ចេកវិទ្យា Network នៅក្នុងក្រុមហ៊ុនធំៗ ជួរមុខជាច្រើននៅក្នុងប្រទេសកម្ពុជា។

លោក រ៉េន ផារី បានឱ្យដឹងទៀតថា ដោយសារតែលោកមិនចង់ឃើញនិស្សិត IT ជំនាន់ក្រោយជួបការលំបាកដូចជំនាន់លោក ហេតុនេះលោកក៏បានចូលរួមសហការជាមួយនឹងវិទ្យាស្ថានសាន់រ៉ាយស៍ Sunrise ដើម្បីរួមចំណែកជួយដល់និស្សិត IT ខ្មែរ។ លោកបានបន្ដទៀតថា នៅវិទ្យាស្ថានសាន់រ៉ាយស៍ បង្រៀនទាំងទ្រឹស្ដី និងមានឧបករណ៍បច្ចេកវិទ្យាទំនើបៗ គ្រប់គ្រាន់សម្រាប់ឱ្យសិស្សគ្រប់គ្នាបានអនុវត្តន៍ ដែលធ្វើឱ្យសិស្សទទួលបានចំណេះដឹង និងចំណេះធ្វើពិតៗ តាមរយៈការអនុវត្តន៍ការងារជាក់ស្ដែងនៅក្នុងអំឡុងពេលសិក្សា។​

លោក រ៉េន ផារី បានបន្ថែមទៀតថា វិទ្យាស្ថានសាន់រ៉ាយស៍បានសហការជាមួយនឹងក្រុមហ៊ុនធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា បង្កើតជាស្ពានសម្រាប់ចម្លងសិស្សទៅកាន់ឱកាសការងារ ពោលគឺសិស្សអាចរៀនជំនាញបច្ចេកវិទ្យាណាមួយ ដោយចំណាយពេល ១ឆ្នាំនៅ Sunrise សិស្សនឹងទទួលបានទាំងទ្រឹស្ដី ទាំងការអនុវត្តន៍ជាក់ស្ដែង សញ្ញាបត្រទទួលស្គាល់ជាសកល  និងមានឱកាសការងារជាច្រើនតាមរយៈក្រុមហ៊ុនជាដៃគូររបស់វិទ្យាស្ថានផ្ទាល់។

លោក រ៉េន ផារី បានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចការដែលលោកធ្វើចេញពីបេះដូងដ៏បរិសុទ្ធ ហើយលោកសង្ឃឹមថានឹងរួមចំណែកជួយដល់និស្សិតខ្មែរ ដែលជាទំពាំងស្នងឫស្សី ជាពិសេសនិស្សិត IT កុំឱ្យជួបបញ្ហាដូចជំនាន់លោកខ្វះឧបរណ៍ក្នុងការអនុវត្តន៍ ខ្វះឱកាស ខ្វះមុខខ្វះក្រោយ ពោលគឺនៅពេលដែលពួកគាត់ទៅដាក់ពាក្យធ្វើការងារគឺពួកគាត់លែងភ័យរឿងជួបបញ្ហា មិនមានបទពិសោធន៍ធ្វើកិច្ចការងារ ឬប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដូចជំនាន់របស់លោកទៀតឡើយ។ 

គួរជម្រាបផងដែរថា វិទ្យាស្ថានសាន់រ៉ាយស៍ Sunrise បានឈរជើងយ៉ាងរឹងមាំអស់រយៈពេលជាង១០ឆ្នាំ និងបានជួយបណ្ដុះបណ្ដាលធនធនាមនុស្សផ្នែកបច្ចេកវិទ្យា IT ប្រមាណ ៦០០០នាក់។ ហើយប្រសិនបើប្អូនប្អូនសិស្ស ឬអាណាព្យាបាលសិស្ស ក៏ដូចជាក្រុមហ៊ុនដែលមានបំណងចង់បញ្ជូនបុគ្គលិកឱ្យមកសិក្សាជាមួយនឹងវិទ្យាសា្ថនសាន់រ៉ាយស៍ Sunrise ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើដ៏ពិតប្រាកដ អាចទំនាក់ទំនងទៅកាន់លេខ 023/016/099 997 282 វេបសាយ sunriseinstitute.tech ឬហ្វេសប៊ុកផេក Sunrise, Number 1 IT Training in Cambodia

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (Tel: 0966034563 | Telegram: @Navasiri)

 

15

១៤

13

12

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team