បង់៥៥លាន$ ជិះយាន្ដ SpaceX ដើរលេងលើមេឃ តែត្រូវភ័យសភ្នែក ក្រោយគាំងកណ្ដាលលំហព្រោះបញ្ហាទាំងនេះ
Raty Oun
APRIL 23 2022
ស្ទីម - STEAM
103 views
1 min read

 

បុរសជំនួញជនជាតិកាណាដា ៣នាក់ និងអវកាសយានិកមកពី NASA ម្នាក់ត្រូវភ័យបះសក់ក្រោយពីចំណាយលុយម្នាក់៥៥ម៉ឺនដុល្លារ ដើម្បីធ្វើដំណើរកំសាន្តទៅលេងនៅ ស្ថានីយអាកាស ឬហៅជាភាសារអង់គ្លេសថា Intenational Space Station ប៉ុន្តែមុនពេលបានចូលទៅកាន់ស្ថានីយនោះ គឺពួកគាត់បានជាប់នៅក្រៅលំហជាង 45នាទី ដោយសារបញ្ហាបច្ចេកទេស តែមិនថ្វីនោះទេយ៉ាងណាក៏ក្រុមអ្នកជំនាញបានជួសជុលឲ្យពួកគាត់បានចូលទៅកាន់ទីនោះដោយសុវត្ថិភាព។ 

ជាមួយគ្នានេះដែរ ខាងក្រុមហ៊ុន SpaceX បានបញ្ជាក់ថា កញ្ចប់នៃដំណើរកំសាន្តនោះអាចឲ្យពួកគាត់ចំណាយពេល១០ថ្ងៃក្នុងការឈប់សម្រាករដូវក្តៅ ដើម្បីទស្សនាផ្ទាំងទស្សនីយភាពនានានៅឯលំហ។ នៅពេលដែលពួកគាត់ទៅដល់ស្ថានីយភ្លាមពួកគាត់បានទទួលការសា្វគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ អ្នកធ្វើការនៅស្ថានីយអាកាសនោះផ្ទាល់ និងភ្នាក់ងារ NASA ដែលកំពុងតែបំពេញបេសកកម្មនៅទីនោះស្រាប់ បើនិយាយទៅសមាជិកសរុបនៅទីនោះមានចំនួន ១១នាក់។The Axiom crew and 11 members currently at ISS are pictured together after the Crew Dragon docked on Saturday morning

យ៉ាងណាមិញ ពេលនេះក្រុមអ្នកធ្វើដំណើរកំសាន្តទៅលើមេឃបានត្រឡប់មកកាន់ភពផែនដីវិញដោយសុវត្ថិភាព ហើយ ពួកគាត់បានរៀបរាប់ថាពេលគាត់ទៅដល់ទីនោះគាត់បានឃើញនូវរូបភាពដ៏កម្រជាច្រើន ដូចជាភពខៀវ និងផ្កាយស្អាតៗជាច្រើន លើសពីនេះពួកគាត់បន្ថែមថា ក្រុមអ្នកធ្វើការនៅឯស្ថានីយអាកាសបាននិយាយលេងសើចជាមួយគាត់ថា ពួកគេមានគម្រោងធ្វើជាកសិដ្ឋាននៅលើអាកាសទៀតផង។ មែនទេនទៅ កសិដ្ឋានដែលគាត់និយាយនោះគឺការយកកោសិកាសាច់គោទៅផលិតចេញជាសាច់ផ្សេងៗសម្រាប់ អវកាសយានិកប៉ុណ្ណោះ។A group of three businessmen and a former NASA astronaut shouldn't be considered 'tourists' when they become they travel to the ISS, according to the firm taking them, as they have been training as astronauts, and will carry out experiments and tasks while on the station

គួរបញ្ជាក់ផងដែលថា បុរសជំនួញទាំងបីនាក់នេះគឺជាបុគ្គលដំបូងហើយដែលហ៊ានប្រើសេវាកម្ម ក្រុមហ៊ុនឯកជន SpaceX ហោះទៅដើរលេងនៅលើមេឃ៕

ប្រភព Giant freakin

           Mail Online 

អត្ថបទដោយ៖ អូន​ រ៉ាទី

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia