លោក Sid Assawaworrarit ជានិស្សិតបញ្ចប់កម្រឹត PhD ហើយក៏ជាវិស្វករមួយរូបមកពីសកលវិទ្យាល័យ Stanford និងក្រុមការងាររបស់គាត់បាននាំគ្នាស្រាវជ្រាវអំពី ការផលិតបន្ទៈសូឡាខុសពី សូឡាដ៏ទៃទៀតដោយសូឡាដែលគាត់ផលិតនេះវាស្រូបយកថាមពលបញ្ចូលថាមពលនាពេលយប់វិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering ។
ប្រភពដដែលបានបន្តថា លោក Assawaworrarit បានប្រើកែវយឹតឆ្លុះមើលទៅលើមើឃនៅពេលយប់ឃើញថាគ្មានពពកបិទបាំងពន្លឺពីលំហរមកកាន់ បរិយាកាសផែនដីនោះទេ ដូច្នេះហើយលោកក៏បាននឹកឃើញគំនិតមួយបង្កើតសូឡាឲ្យស្រូបយកថាមពលពីពន្លឺនាពេលយប់តែម្តង។
យ៉ាងណាមិញលោក Assawaworrarit និងក្រុមការងារលោកបាននិយាយថា រាល់ដងយើងឃើញសូឡាស្រូបយកថាមពលព្រះអាទិត្យនៅពេលថ្ងៃ និងបញ្ចេញថាមពលវិញនាពេលយប់ ប៉ុន្តែបន្ទៈសូឡាខុសពីអំពូលអគ្គិសនីដែលយើងប្រើរាល់ថ្ងៃព្រោះ ពេលដែលវាបញ្ចូលថាមពលរាប់ពាន់ដងទៅកម្លាំងកាន់តែខ្សោយទៅៗ ដូច្នេះពួកគាត់ចង់ផលិតសូឡាដែលអាចប្រើបានមួយជីវិតតែម្តង។
ជាមួយគ្នានេះដែរក្នុងការស្រាវជ្រាវសូឡាស្រូបយកថាមពលនាពេលយប់នេះ លោក Assawaworrarit និងក្រុមការងាគាត់បានជួបនៅការបរាជ័យជាច្រើនដង ដោយពេលខ្លះសូឡាស្រូបយកថាមពលមិនគ្រប់វ៉ាត់ និងពេលខ្លះទៀតបម្រែបម្រូលអាកាសធាតុ ប៉ុន្តែពូលគាត់មិនបានបោះបង់ចោលការស្រាវជ្រាវនោះទេ ពួកខិតខំរកវិធីដោះស្រាយរហូតការងាររបស់គាត់ទទួលបានជោគជ័យ។
គូសបញ្ចាក់ថាបច្ចេកសូឡាបញ្ចូលភ្លើងពេលយប់នេះ វាដូចទៅថាមពលអគ្គិសនីទីក្រុងដែលយើងប្រើប្រាស់សព្វថ្ងៃអញ្ចឹងគឺវា បញ្ចូលថាមពលបណ្តើរបញ្ចេញថាមពលបណ្តើរ៕