ខ្លាំងមែន! ស្ថាបនិក SnapChat ប្រែលំហាត់សាលា ក្លាយជាក្រុមហ៊ុនតម្លៃ៩០ពាន់លាន$ និងកំពុងប្រជែងជាមួយ Facebook
Raty Oun
MAY 12 2022
ឌីជីថល
379 views
2 mins read

 Snapchat គឺជាក្រុមហ៊ុនមួយបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ ដោយស្ថាបនិក ៣នាក់គឺលោក Evan Spiegel Reggie Brown និង Bobby Murphy ដែលជាកូនសិស្សរបស់សាកលវិទ្យាល័យ Stanfordនៅពេលដែលពួកគាត់កំពុងធ្វើកិច្ចការឲ្យសាលា។ ដោយគិតមកត្រឹមឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Snabchat មានតម្លៃរហូតទៅដល់ ៩០ពាន់លានដុល្លារឯនោះ។

ក្រឡេកមកមើលពីដើមហេតុនៃការបង្កើត App មួយនេះឡើង គឺដំបូងឡើយលោក Reggie Brown ស្តាយក្រោយដែលគាត់បានផ្ញើរូបភាពមួយសន្លឹកទៅមិត្តភក្ដិរបស់គាត់ហើយមិនអាចលប់វិញបាន ពេលនោះលោកក៏កើតមានគំនិតចង់បង្កើតកម្មវិធីមួយដែលអាចលុបរូបភាព ឬវីដេអូរបស់អ្នកប្រើប្រាស់នៅពេលដែលបង្ហោះរូប ឬវីដេអូនោះក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ ពោលគឺវាដូចទៅនឹង Story ដែលយើងប្រើសព្វថ្ងៃនេះឯង។ 3bros

ក្រោយមក លោក Reggie Brown ក៏បានរៀបចំគម្រោងជាមួយនឹងមិត្តភក្ដិរបស់លោក គឺលោក Evan Spiegel ដែលជាអ្នកជំនាញជំនួញជំនួញ និងលោក Bobby Murphy ដែលជាអ្នកជំនាញខាងសរសេរកូដ ហើយអ្នកទាំង៣បានចាប់ផ្ដើមបង្កើតជា App មួយដែលមានឈ្មោះថា Picaboo ហើយក្រោយមកក៏បានប្ដូរឈ្មោះមកជា Snapchat រហូតមកទល់សព្វថ្ងៃនេះ។

ដោយដំបូងឡើងអ្នកទាំង៣ បង្កើត Snapchat នេះឡើង ចង់យកវាធ្វើជាចម្លើយ ឆ្លើយតបទៅកាន់លំហាត់ថ្នាក់សាកលវិទ្យាល័យ ដែលគ្រូដាក់ឱ្យតែប៉ុណ្ណោះ  ប៉ុន្តែដោយសារតែ​ App មួយនេះមាន Sticker សម្រាប់ថតរូបស្អាតៗ ណាមួយវាងាយស្រួលក្នុងការ Share រូបភាពចេញទៅបណ្តាញសង្គមដ៏ទៃទៀតទើបធ្វើឲ្យលំហាត់កិច្ចការសាលាមួយនេះមានភាពល្បីល្បាញរហូតមកទល់សព្វថ្ងៃ។Ss

ជាមួយគ្នានេះដែរ បន្ទាប់ពីបង្កើត App នេះបានរយៈពេលពីរឆ្នាំក្រុមហ៊ុន Facebook បានស្នើឲ្យ Snapchat លក់ក្រុមហ៊ុនមកឲ្យខ្លួននៅក្នុងតម្លៃ ៣ពាន់លានដុល្លារ ប៉ុន្តែលោក​ Evan Spiegel ដែលបច្ចុប្បន្នលោកជា​ CEO ក្រុមហ៊ុន Snapchat បានសម្រេចបដិសេធសំណើរមួយនេះ ហើយសម្រេចចិត្តថាខ្លួននឹងបន្ដដំណើរដ៏វែងឆ្ងាយជាមួយ Spanchat បន្ដទៀត។ ហើយបើគិតមកទល់នឹងបច្ចុប្បន្ននេះ ក្រុមមហ៊ុន Snapchat មានតម្លៃខ្លួនសរុបប្រមាណ ៩០ពាន់លានដុល្លារឯណោះ។

គូសបញ្ជាក់ថា បច្ចុប្បន្ននេះ Snapchat ត្រូវបានគេរាប់បញ្ចូលថាជា កម្មវិធីបណ្ដាញសង្គមដ៏ល្បីល្បាញបំផុតមួយលើលោក។ ហើយរឿងមួយដែលអ្នកប្រើប្រាស់ជុំវិញពិភពលោក ចូលចិត្តទៅលើ Snapchat នោះគឺ Snapchat មាន Filter ស្អាតៗ និងប្លែកៗជាច្រើន ជាក់ស្ដែង ដូចជា Filter យំ ដែលមនុស្សកំពុងតែល្បីប្រើបាក់ទឹកបាក់ដីសព្វថ្ងៃនេះ គឺចេញពី Snapchat នេះឯង។  ដោយឡែកបើយើងគិតមកត្រឹមខែឧសភា ឆ្នាំ ២០២២​នេះ Snapchat មានអ្នកប្រើប្រាស់សរុបចំនួន​ ២៩៣លាននាក់ ជាមួយនឹងទិន្នន័យអ្នកស៊ែរូបភាពចេញពីបណ្តាយសង្គមនេះចំនួន ៤ពាន់លានដងក្នុងមួយថ្ងៃ៕

ប្រភព thestreet, earthweb

អត្ថបទដោយ៖ អូន រ៉ាទី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia