កាន់តែប្លែកទៅហើយ! អ្នកវិទ្យាសាស្ត្ររកឃើញវីធីបំប្លែងផ្លាស្ទិក ចេញទៅជាម្ហូបញាំ ដោយប្រើបាក់តេរី
Raty Oun
APRIL 10 2022
ស្ទីម - STEAM
177 views
1 min read

សព្វថ្ងៃនេះកំណើននៃកាកសំណល់ផ្លាស្ទីកកើនឡើងរាល់ថ្ងៃ បើសរុបទៅវាមាន 380​ លានតោនក្នុងមួយឆ្នាំ និងមានសំណល់ជាង ៨តោនបានធ្លាក់ចូលទៅបំផ្លាញទឹកសមុទ្យ។ ឃើញបែបនេះអ្នកវិទ្យាសាស្រ្តបាននឹកឃើញនូវគំនិតដ៏ល្អមួយគឺ ការកែប្រែពីផ្លាស្ទីកទៅជាគ្រឿងផ្សំមួយដើម្បីដាក់ចូលបន្ថែមរសជាតិនៅក្នុងចំណីអាហារបស់យើង ដែលគ្រឿងផ្សំនោះបំប្លែងចេញមកពីបាក់តេរី នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Interesting Engineering ។

ប្រភពដដែលបានបន្តថា អ្នកវិទ្យាសាស្រ្តបានអគុណដល់ក្រុមអ្នកស្រាវជ្រាវផ្នែកបាក់តេរីមកពីសកលវិទ្យាល័យ Edinburgh ដែលបានចូលរូមជាផ្នែកមួយក្នុងការជួយឲ្យគម្រោង បំប្លែងពីកំប៉ុងផ្លាស្ទីកទៅជាបាក់តេរី ហើយបំប្លែងបាក់តេរីនោះជា រសជាតិវ៉ាន់នីឡាដែលអាចដាក់ឲ្យញាំបាននៅក្នុង ចំណីអាហារនិង ភេសជ្ជផ្សេងៗ។

បន្ថែមពីនេះទៀតមិនត្រឹមតែអាចដាក់រសជាតិវ៉ាន់នីឡានោះចូលក្នុងម្ហូបអាហារទេ គេថែមទាំមានគម្រោងដាក់បញ្ចូលរសជាតិ ឬ ក្លិននេះចូលទៅក្នុង គ្រឿងសំអាងផងដែរ។ ដំណើការនៃការផលិតរសជាតិវ៉ានីឡានេះ គឺមុនដំបូងគេយកកំប៉ុងផ្លាស្ទីកទៅបំប្លែងជា បាក់តេរីសិន បន្ទាប់មក គេយកបាក់តេរីម្យាងឈ្មោះ E.coli បំប្លែងទៅជា terephthalic អាស៊ីតរួចទើបគេយកវាមកផលិតជា ក្លិន ឬរសជាតិវ៉ាន់នីឡា។

គូសបញ្ចាក់ថានេះជាលើទីមួយហើយដែលអ្នកវិទ្យាសស្រ្តរកឃើញវិធីបំប្លែងពីកាសសំណល់ផ្លាស្ទីកទៅជា គ្រឿងដាក់ក្នុងចំណីអាហារ ហើយគោលបំណងរបស់ពួកគាត់នោះគឺការចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកនៅលើផែនដី៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia