កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវមហាសមុទ្រ ជាច្រើនតំបន់ដើម្បីស្វែងរកមេរោគនៅក្នុងទឹកសមុទ្រ។ ចំពោះការស្រាវជ្រាវនេះពួកគាត់បានរកឃើញនូវមេរោគរាប់ពាន់ប្រភេទ ដែលមានប្រភេទខ្លះជា RNA និងមេរោគដែលផ្សំចេញមកពី RNA ឧទាហរណ៍ដូចជាមេរោគ Corona ជាដើម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Live Science ។
ប្រភពដដែលបានបន្តថា វាពិតជាល្អមែនទែនដែលអ្នកវិទ្យាសាស្រ្តបានរកឃើញនូវមេរោគចម្រុះប្រភេទបែបនេះ។ ជាមួយគ្នានេះដែល RNA ត្រូវបានគេស្គាល់ថាជាមេរោគមួយប្រភេទដែលជាធាតុផ្សំបណ្តាលឲ្យកើតមានជំងឺសាហាវផ្សេងៗ ដូចជា អីបូឡា និង កូវីត១៩ ជាដើម។ ប៉ុន្តែនេះគ្រាន់តែជាគ្រឿងផ្សំតូចមួយនៃមេរោគ RNA ប៉ុណ្ណោះ។
ជុំវិញការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវទៅលើទីតាំងចំនួន ១២១កន្លែងផ្សេងគ្នានៅលើមហាសមុទ្រធំៗទាំង ៥នៅលើពីភពលោក។ ក្រៅពីមេរោគ RNA នេះដែលគេឃើញមានបាក់តេរីជំនាន់ដើមដែលមាននៅលើគ្រប់មេរោគ RNA ឈ្មោះថា RpRp មេរោគនេះហើយជាឧបសគ្គមិនអាចឲ្យអ្នកវិទ្យាសាស្រ្តបែងចែកដាច់ថាមាន មេរោគប៉ុន្មានប្រភេទនៅក្នុងទឹកសមុទ្រ។
បន្ទាប់ពីបានប្រើម៉ាស៊ីន ក្នុងការពិនិត្យមើលមើលប្រភេទមេរោគនោះហើយគេឃើញមាន មេរោគជាង ៥០០០ ប្រភេទដែលរស់នៅក្នុងទឹកសមុទ្រនោះ។
គូសបញ្ចាក់ថា អ្នកវិទ្យាសាស្រ្តមិនបានបញ្ជាក់ទេថាមេរោគទាំង ៥០០០ ប្រភេទដែលគេបានស្រាវជ្រាវនេះអាចនិងប៉ៈពាល់ដល់សុខភាពមនុស្សដែលទៅចុះទៅលេងទឹកសមុទ្រ ឬអត់ ដូចច្នេះលោកអ្នកនៅតែអាចចុះទៅលេងទឹកសមុទ្របានធម្មតា៕