ព្រឺសម្បុរ! អ្នកវិទ្យាសាស្ត្ររកឃើញវិធីទំនាក់ទំនងជាមួយមនុស្សកំពុងដេក ដោយពន្យល់សប្ដិបានហើយ
Raty Oun
APRIL 5 2022
ស្ទីម - STEAM
3.3 K views
1 min read

នេះវាជាលើកដំបូងហើយដែលអ្នកវិទ្យាសាស្រ្តអាចធ្វើនូវរឿងដ៏អស្ចារ្យមួយគឺ ធ្វើការសន្ទនាជាមួយនិងមនុស្សដែលបានគេងលក់ទៅហើយ ឲ្យឆ្លើយឆ្លងជាមួយគាត់ អំពីសុបិន្តរបស់ពួកគេ។ ដែលការសុបិន្តនោះឈ្មោះថា Lucid Dream ឬយើងអាចនិយាយបានថាការយល់សប្តិដែលយើងមិនទាន់បានគេងលក់ស្កប់ស្កល់ ការយល់សប្តិដែលយើងអាចគ្រប់គ្រងបាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TE ។

ប្រភពដដែលបានឲ្យដឹងថា​ អ្នកវិទ្យាសាស្រ្តមកពីខាងសកលវិទ្យាល័យ Northwestern និង​ មកពីវិទ្យាស្ថាន Various European ពួកគាត់អាចប្រើប្រាស់បច្ចេកវិទ្យាមួយដើម្បីទៅសន្ទនាជាមួយនឹងមនុស្សដែលបានគេងលក់ហើយឲ្យ ឆ្លើយតបមកវិញជាមួយនិងចម្លើយតាមវិធី ការកម្រើជាកាយវិការផ្សេងៗ។

ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រធ្វើការសន្ទនាជាមួយ អ្នកដែលស្ម័គ្រចិត្តចូលរួមសុបិន្តទាំងនោះដោយវិធីសួរផ្សេងៗទៅកាន់ពួកគេតាមរយៈផ្ទាល់មាត់ និងការសួរតាមរយៈបច្ចេកវិទ្យាកុំព្យូទ័ ហើយអ្នកដែលបានគេងសុបិន្តនោះនិងឆ្លើយតបមកវិញ ដោយការ ញ៉ាក់ភ្នែកឆ្វេង ស្តាំ ឬកម្រើកមាត់ជាដើម។

បន្ថែមពីនេះទៀត យុវជនដែលបានស្ម័គ្រចិត្តទៅគេងសុបិន្តនោះបាននិយាយពីបទពិសោធន៍គេថា ទោះបីជាគេគេងលក់ក៏ដោយក៏គេអាចដឹង លឺសំឡេងក្រុមអ្នកស្រាវជ្រាវសួរទៅកាន់ពួកគេដែរ។ ដោយឡែក ការពិសោធន៍នេះទទួលបានជោគជ័យតែ ១៨% តែប៉ុណ្ណោះ ចំណែកឯ ២០% ទៀតពូកគេទទួលបានសំណួរប៉ុន្តែការឆ្លើយតបរបស់ពួកគេមិនមានភាពច្បាស់លាស់នោះទេ។

គូសបញ្ជាក់ថា ការធ្វើការពិសោធន៍នេះអ្នកវិទ្យាសាស្រ្តមិនបានធ្វើការដកពិសោធន៍ទៅលើអ្នកដែលគែងលក់ស្កប់ស្កល់នោះទេ គេធ្វើទៅលើតែករណី Lucid Dream ឬ​ខ្មែយើងហៅថា «​ខ្មោចជាន់» តែប៉ុណ្ណោះ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia