ចង់បានចំរៀងជា Mp3 មិនពិបាកទេ! ងាយៗប្រើតែ<<Bot>> របស់ Telegram ទាញយកឱ្យក៏បានដែរ
Makara Rin
JANUARY 22 2022
គន្លឹះល្អៗ
6 K views
1 min read

Telegram គឺជាកន្លែងសម្រាប់ឱ្យអ្នកប្រើប្រាស់ទាំងអស់អាចធ្វើការទំនាក់ទំនងគ្នាបានក៏ដូចជាអាចធ្វើអាជីរកម្មក្នុងនោះបានផងដែរ មិនតែប៉ុណ្ណោះក្រៅតែពីការទំនាក់ទំនងផ្លេតហ្វមមួយនេះក៏ជាកន្លែងសម្រាប់អ្នកទាំងអស់គ្នាកំសាន្តអារម្មណ៍ផងដែរដោយអ្នកទាំងអស់គ្នាអាចស្តាប់ក៏ដូចជាទាញចំរៀងរាប់ម៉ឺនបទដើម្បីទុកស្តាប់។

លើសពីនេះទៅទៀតសម្រាប់អ្នកដែលប្រើប្រាស់ iPhone រឹតតែងាយស្រួលទោះបីមិនបានភ្ជាប់ Apple Music ក៏ដោយ ដោយនៅក្នុង Telegram មាន Bot មួយសម្រាប់ឱ្យអ្នកប្រើប្រាស់អាចទាញយកចំរៀងដែលចង់ស្តាប់បានដោយឥតគិតថ្លៃ។ ហើយខាងក្រោមនេះគឺរបៀបក្នុងការចូលទៅទាញយកចំរៀង។

  • ចូលទៅកាន់ Telegram វាយពាក្យ Telegram Save Bot
  • ចុចលើ Bot នោះរួចចុចពាក្យ Start
  • បន្ទាប់ពីចុច Start ហើយ វាយចំណងជើងចំរៀងដែលអ្នកចង់បានចូល
  • ចុងក្រោយគ្រាន់តែ Save វាចូលទៅកាន់ទូរស័ព្ទរបស់អ្នក
  • មួយវិញទៀតបើសិនអ្នកប្រើប្រាស់​ iPhone គ្រាន់តែ Save វាចូលទៅកាន់App Document ជាការស្រេច។
  • 2

    1

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia