ស្ងាត់ៗ Google Cloud ទម្លាក់មេរៀន AI និងមេរៀនសំខាន់ៗជាច្រើនទៀត ដាក់ឲ្យរៀនមិនគិតលុយ
Makara Rin
JANUARY 27 2025
គន្លឹះល្អៗ
148 views
1 min read

ថ្មីៗនេះ Google Cloud បានធ្វើការចែករំលែកនូវមេរៀនសំខាន់ជាច្រើនតាមរយៈការផុសនៅលើបណ្តាញសង្គម Facebook ដោយក្នុងនោះគេបានសង្កត់ធ្ងន់ថា ឆ្នាំថ្មីបន្ថែមជំនាញថ្មី ជាពិសេសគឺការស្វែងយល់ជាមួយនឹងការប្រើប្រាស់ Gemini ដើម្បីពង្រឹងលើជំនាញ Generative AI ដែលជាជំនាញមួយកំពុងរីកដុះដាលក្នុងឆ្នាំ 2025 នេះផងដែរ។

នោះក្នុងផុសមួយនេះ គេបានបែងចែកមេរៀនទៅតាមប្រភេទផ្សេងៗគ្នាដូចជា៖ 

  • Gemini in Google Docs: ដែលជំនាញមួយនេះគឺផ្តោតទៅលើការប្រើប្រាស់ AI Gemini ជាមួយនឹង Google Doc ដើម្បីជួយសម្រួលលើការងារឲ្យកាន់តែល្អប្រសើនិងមាន
  • Explore Data with Gemini in BigQuery: ជាជំនាញមួយដែលគេផ្តោតទៅលើទិន្នន័យ ដូចជាការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ដើម្បីប្រើប្រាស់ AI  ដើម្បីជំនួយ
  • Multimodality with Gemini: សម្រាប់ជំនាញមួយនេះគេផ្តោតទៅលើដំណើរការក៏ដូចជាការវិភាគលើរូបភាព វិភាគលើវីដេអូជាដើមប៉ុន្តែក្នុងមេរៀននេះក៏តម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវចេះភាសាកូដខ្លះៗដែរដូច Basic Python ផងដែរ
  • ក្រៅពីនេះក៏មានជំនាញសំខាន់ៗជាច្រើនទៀតដូចជា Gemini for Application Developers, Navigate Security Decisions with Gemini, ហើយអ្វីដែលកាន់តែពិសេសគឺ ជំនាញ Generative AI ដែលអាចឲ្យយើងយល់ដឹងពីបច្ចេកទេសក្នុងការប្រើប្រាស់ AI ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃឲ្យកាន់តែប្រសើជាងមុន។

    1

    គូសបញ្ជាក់ផងដែរថា សម្រាប់មេរៀននីមួយគឺមានជាវីដេអូពន្យល់ច្បាស់ៗងាយស្រួលយល់ ដូច្នេះប្រសិនបើអ្នកចង់សាកល្បងរៀនគឺអាចចូលទៅកាន់ផុសខាងក្រោមនេះរួចធ្វើការចុចទៅតាមលីងមេរៀននីមួយៗដែលគេបានដាក់។

    អត្ថបទដោយ៖ រិន មករា

     

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia