បច្ចុប្បន្នការផលិតរូបភាព ការផលិតវីដេអូគឺកាន់តែងាយស្រួលទៅៗ ពោលគឺយើងអាចប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជាជំនួយបាន។ ជាក់ស្តែងដូចជាការផលិតវីដេអូណាមួយដោយបំប្លែងចេញពីរូបគំនូរក៏យើងអាចប្រើ AI Tool ដើម្បីឲ្យវាជួយក៏បានដែរមិនសាំញ៉ាំនោះទេ។
សម្រាប់ AI Tool នោះមានឈ្មោះថា Animated Drawing ដោយវាមានសមត្ថភាពអាចបំប្លែង រូបគំនូរដែលយើងគូឲ្យមានចលនាបាន ក្នុងវេបសាយនេះគេបានផ្តលមកជាមួយនឹង Template ជាច្រើនដើម្បីឲ្យជ្រើសរើសទៅតាមតម្រូវការ។
- ចូលទៅកាន់វេបសាយ sketch.metademolab
- បន្ទាប់មកបញ្ចូលរូបគំនូររបស់អ្នកចូល
- ចុច next បន្តទៀតដើម្បីឲ្យវាកាត់យករូបគំនូររបស់យើង
- បន្ទាប់ពីវាកាត់បានស្អាតហើយយើងអាចចុចទៅមុខបន្តទៀតដើម្បីឲ្យវាដាក់ឆ្អឹងដៃជើងងាយស្រួលក្នុងការបង្កើតចលនាផ្សេង
- នៅពេលដែលដាក់ឆ្អឹងរួចរាល់ហើយយើងអាចទៅមុខបន្ទាប់ទៀតដើម្បីជ្រើសរើសចលនាណាមួយដែលយើងពេញចិត្ត ហើយយើងអាចទាញយកបាន។
អត្ថបទដោយ៖ រិន មករា