លុយរាប់ពាន់លាន$ កំពុងរង់ចាំអ្នក! NASA ប្រកាសរកក្រុមហ៊ុនធ្វើឡានលើភពព្រះច័ន្ទ ប្រជែងនឹង SpaceX
Raty Oun
MARCH 24 2022
ស្ទីម - STEAM
149 views
1 min read

កាលពីថ្មីៗនេះ Nasa បានប្រកាសថានិងបើកឪកាសឲ្យក្រុមហ៊ុនផ្សេងអាចផលិតឡានយកទៅភពព្រះចន្ទប្រជែងនិង ក្រុមហ៊ុនយក្ស ដូចជា SpaceX និង Blue Origin ក៏កំពុងប្រឹងអភិវឌ្ឍន៍យាវអាវកាស ប្រើសម្រាប់ចុះចតនៅឋានព្រះច័ន្ទ របស់ពួកគេផងដែរ។ នេះបើយោងតាមការចុះផ្សាយេបស់សារព័ត៏មាន TechCruch។

ប្រភពដដែលបានឲ្យដឹងថា Nasa និងបើកនូវឱកាសទីពីរឲ្យក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសអាមេរិកទោះបីមិនមែនជាក្រុមហ៊ុនយក្ស Space-X ក៏ដោយក៏អាចចូលរួមនូវការប្រកួតប្រជែងនេះបានដែរ។ អ្នកដែលឈ្នះនូវកម្មវិធីប្រឡងមួយនេះអាចមានឪកាសហោះទៅភពព្រះចន្ទនៅចន្លោះឆ្នាំ​ 202៦-2027 បន្ទាប់ពីក្រុមហ៊ុន Space-X បានជម្រះផ្លូវឲ្យ។

ជាមួយគ្នានេះដែរ Nasa បានត្រៀមទឺកប្រាក់ចំនួន ២.៨៩​​ប៊ីលានដុល្លា នៅក្នុងកិច្ចសន្យាដើម្បីទុកសម្រាប់ឲ្យក្រុមហ៊ុនឯកជនដែលឈ្នះកាប្រឡងប្រជែង យកទៅធ្វើជាដើមទន់ក្នុងការផលិតរថយន្តទៅឋានព្រះចន្ទនេះ។ Nasa បានបន្តទៀតថា​ « ពួកយើង ក៏ដូចជាសភាផ្ទាល់បានគិតថា ការប្រឡងប្រជែងនេះវានិងមានលទ្ធផលល្អ សមស្របទៅនិងអ្វីដែលបេក្ខជនបានលះបង់» ។Moon

យ៉ាងណាមិញ Nasa រំពឹងថាគម្រោងនេះនិងទទួលបានការគាំទ្រ ក៏ដូចជាការសហការណ៍ពីសំណាក់រដ្ឋាភិបាលនៅអាមេរិក និងលោក ប្រធានាធិបតី Joe Biden ផ្ទាល់។

គូសបញ្ជាក់ថា ក្រុមហ៊ុនយក្ស Space-X និងបង្ហោះ Rocket របស់ខ្លួនទៅកាន់ភពព្រះចន្ទនៅដើមឆ្នាំ ២០២៣ នេះ ហើយនិងបន្តដោយ Nasa និងហោះទៅតាមក្រោយនៅចន្លោះឆ្នាំ​ ២០២៦-២០២៧៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia