អ្នកទិញទូរទស្សន៍ Samsung តិចអត់ដឹង ក្រុមហ៊ុនគេមានសិទ្ធបិទទូរទស្សន៍អ្នកបានគ្រប់ពេល បើគេចង់
Raty Oun
MARCH 18 2022
ស្ទីម - STEAM
294 views
1 min read

យោងតាមការចុះផ្សាយតាមសារព័ត៏មាន PC បានឲ្យដឹងថា មានករណីប្លន់នូវហាងលក់ទូរទស្សន៍មួយកន្លែងនៅប្រទេស អាហ្រ្វិកខាងត្បូង។ ដែលជាហេតុនាំឲ្យ ក្រុមហ៊នប្រើប្រាស់នូវមុខងារមួយ ដែលអាចឲ្យទូរទស្សន៍ដែលចោលួចទៅនោះប្រើប្រាស់មិនបាន។ មុខងារមួយឈ្មោះថា TV Block ដែលមុខងារនេះអាចឲ្យ Samsung ចូលទៅបិទបានគ្រប់ទូរទស្សន៍របស់ខ្លួន មិនថានៅទីណាក៏ដោយ គ្រប់ពេលដែលទូរទស្សន៍នោះភ្ជាប់ទៅអ៊ីនធឺណិត។

ប្រភពដដែលបានឲ្យដឹងថា អ្នកប្រើប្រាស់ទូរទស្សន៍ Samsung ទាំងអស់ច្បាស់ជាមានការភ្ញាក់ផ្អើលនៅពេលដែរឮ ថា Samsung មានមុខងានេះ។ ប៉ុន្តែសូមកុំបារម្ភ​ព្រោះថាSamsung មិនអាចចេះតែចូលទៅបិទមិនឲ្យទូរទស្សន៍របស់ខ្លួនមិនដំណើរការនោះទេ ណាមួយ Samsung អាចចូលទៅបិទបានលុះត្រាតែទូរទស្សន៍នោះភ្ជាប់ទៅជាមួយបណ្តាញអ៊ីនធឺណិតប៉ុណ្ណោះ។

លោក Mike Van Lier ជាអ្នកដឹកនាំខាងផ្នែកបម្រើសេវាកម្មអេឡិចត្រូនិក បានពន្យល់ប្រាប់ថា « ពួកយើងពិតជាគោរពនិងឲ្យតម្លៃទៅខាងបច្ចេកវិទ្យា ព្រោះថាបច្ចេកវិទ្យានេះបានចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើន ជាមួយគ្នានេះដែរពួកយើងផ្ទាល់ប្តេជ្ញាថា និងខិតខំបង្កើតនូវឧបករណ៍អេឡិចត្រូនិចថ្មីៗអោយសមស្របទៅនិងបរិបទសង្គមសម័យថ្មី ហើយកំឡុងពេកនេះដែរបច្ចេកវិទ្យាបានជួយយើងក្នុងផ្លូវវិជ្ជមានជាច្រើន យើងក៏រំពឹងថាបច្ចេកវិទ្យានេះអាចជួសម្រួលដល់អ្នកប្រើប្រាស់ ក៏ដូចជា ក្រុមហ៊ុននាពេលអនាគតផងដែរ»។

គូសបញ្ជាក់ផងដែរថា​ ប្រសិនបើអ្នកមិនចង់អោយ Samsung ប្រើមុខងារ TV Block នោះមកលើទូរស្សន៍របស់លោកអ្នកនោះ គ្រាន់តែបិទមិនអោយទូរទស្សន៍ភ្ជាប់ទៅអ៊ីនធឺណិតជាការស្រេច៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia