តាមពិតទៅរូបូតអាចធ្វើការងារល្អៗបានជាច្រើនប៉ុន្តែ រឿងស្លៀកពាក់មួយរូបូតនៅមានកម្រឹតនៅឡើង ឃើញបែបនេះហើយទើបអ្នកវិទ្យាសាស្រ្តមួយក្រុមមកពីសលកវិទ្យាល័យ Massachusetts Institute of Technology ចាប់ដៃគ្នាធ្វើ Project មួយវឹកហាត់ឲ្យរូបូតស្លៀកពាក់ឲ្យមនុស្សមានភាពស្ទាត់ជំនាញជាងមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The BY-TE។
ប្រភពដដែលបានឲ្យដឹងថា សុវត្ថិភាពមនុស្សគឺជាកត្តាចម្បង ដូច្នេះប្រសិនបើយើងចង់ឲ្យបច្ចេកវិទ្យារូបូតឲ្យទៅធ្វើការអ្វីមួយដែលទាក់ទងនិងកិច្ចការមនុស្ស យើងទាល់តែហ្វឹកហាត់ និងអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យសារូបូតនោះ ព្រោះថាមិនមែនរូបូតអាចធ្វើបានគ្រប់ការងារនោះទេ។
ក្រុមអ្នកវិទ្យាសាស្រ្តបន្តថា គម្រោងវឹកហាត់រូបូតឲ្យ រៀបចំសម្លៀកបំពាក់ឲ្យមនុស្សនេះគឺពួកគេចង់ឲ្យរូបូតជួយសម្រួលការងារមនុស្សដូចជា ដោះអាវក្រៅ និងពាក់អាវក្រៅឲ្យមនុស្សដោយថ្នមៗនិង ទាញឲយផុតដៃផុតជើងជាដើម។
គួសបញ្ចាក់ថា មិនត្រឹមតែការស្លៀកពាក់ឲ្យមនុស្សនោះទេ នាពេលអនាគតពួកគាត់គ្រោងនិងហ្វឹកហាត់ឲ្យរូបូតជួយសម្រួលការងារផ្សេងៗរបស់មនុស្សដូចជា ការរៀបចំផ្ទះ តុ ទូ ជាដើម៕