https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
Global Shaper Phnom Penh Hub សហការជាមួយ Teach for Cambodia ប្រារពន្ធកម្មវិធី Riel Hackathon for Kids 2023 បានយ៉ាងជោគជ័យ
Navasiri Morm
SEPTEMBER 18 2023
ស្ទីម - STEAM
42 views
2 mins read

ក្រុមយុវជន Global Shaper Phnom Penh Hub សហការជាមួយអង្គភាព Teach for Cambodia បានរៀបចំកម្មវិធី​ «​Riel Hackathon for Kids 2023»​ នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៣ បានយ៉ាងជោគជ័យ។ ដោយកម្មវិធីនេះ គឺជាអនុវត្តគម្រោងដំណាក់កាលទីពីរនៃ គម្រោង «Financial Education/ Literacy»​ ដោយដំណាក់កាលទី១ ត្រូវបានអនុវត្តដោយជោគជ័យកាលពីខែ​សីហាកន្លងទៅនេះ ដោយអង្គភាព Teach for Cambodia (TFC) ។

កាលពីដំណាក់ទី១ សិស្សប្រមាណជាង ៤០០០ នាក់ មកពីសាលាបឋមសិក្សាផ្សេងៗ ក្នុងខេត្តកណ្តាល និងទីក្រុងភ្នំពេញ ត្រូវបានទទួលការបណ្តុះបណ្តាលអំពី ផែនការហិរញ្ញវត្ថុ គោលដៅជីវិត ក្នុងរយៈពេលជាង ៧ ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា។ ហើយសម្រាប់ក្រុមសិស្សដែលត្រូវបានជ្រើសរើសចូលក្នុងវគ្គទី២ នឹងទទួលបានទឹកប្រាក់ចំនួន ២០,០០០ រៀល ដើម្បីយកទៅបង្កើតគំនិតអាជីវកម្មមួយ ហើយត្រូវបានទទួលការប្រឹក្សាយោគបល់ពីសំណាក់ Coach ដែលមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មផ្សេងៗចំនួន០២ សប្តាហ៍។

ក្រោយពីទទួលបានការប្រឹក្សាយោគបល់ និងពិសោធន៍គំនិតអាជីវកម្មរួចហើយ ទើបចុងក្រោយក្រុមសិស្សទាំងអស់បានយកគំនិតអាជីវកម្មរបស់ខ្លួននីមួយៗដែលបានសម្រិតសម្រាំងហើយ មកធ្វើបទបង្ហាញនៅថ្ងៃកម្មវិធី «Riel Hackathon for Kids 2023» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៣។

Cover

69Photo 2023 09 14 20 59 31

 

Photo 2023 09 14 20 59 51Photo 2023 09 14 20 59 52Photo 2023 09 14 18 16 26

 

 

 

 

 

 

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth