សំបុត្រយន្តហោះទៅមក ភ្នំពេញ - មាឡេស៊ីខ្ទង់ ៥៩$ ទេ តែត្រូវមានលក្ខខណ្ឌនេះទើបចូលស្រុកគេបាន
Raty Oun
MAY 6 2022
គន្លឹះល្អៗ
785 views
1 min read

ក្រោយពីប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំ ទីបំផុតប្រទេស ម៉ាឡេស៊ីបានបើកទទួលភ្ញៀវទេសចរណ៍មកពីគ្រប់បណ្ដារប្រទេសផ្សេងៗ រួមទាំងកម្ពុជា ឲ្យចូលទៅលេងប្រទេសខ្លួនជាផ្លូវការហើយ។ ដោយឡែកបើយើងក្រឡេកទៅមើលតម្លៃសំបុត្រសម្រាប់ធ្វើដំណើរទៅលេងប្រទេសម៉ាឡេស៊ីវិញ ក៏មានតម្លៃសមរម្យផងដែរ ដោយសំបុត្រ១ មានតម្លៃចន្លោះពី 59$- 79$ តែប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia។

យ៉ាងណាក៏ដោយ ថ្វីត្បិតតែជំងឺរាតត្បាតកូវីដ១៩ បានស្ងប់បន្ដិចមែន ប៉ុន្ដែរដ្ឋាភិបាលម៉ាឡេស៊ីក៏នៅតែបន្ដការការពារ តាមរយៈការចេញច្បាប់ចំនួនឱ្យភ្ញៀវទេសចរណ៍អនុវត្តផងដែរ មុននឹងអាចទៅលេងប្រទេសម៉ាឡេស៊ីបាន។ ដោយច្បាប់ទាំងនោះមានដូចខាងក្រោម៖

ទី១ លោកអ្នកត្រូវ Download App របស់រដ្ឋាភិបាលម៉ាឡេស៊ីមួយ ដើម្បីតាមដានសុខភាព ដោយ App នោះមានឈ្មោះថា MySejahtera។

ទី២ ផ្ទៀងផ្ទាត់កាតវា៉ក់សាំងតាមរយៈ App MySafeTravel។

ទី៣ គ្រប់អ្នកដំណើរទាំងអស់ត្រូវចាក់វា៉ក់សាំងឲ្យបានគ្រប់ដូស និងត្រូវបង្ហាញកាតវ៉ាក់សាំងទៅកាន់អាជ្ញាធរដើម្បីបញ្ជាក់។

ទី៤ បញ្ជាក់ប្រាប់ពីទីតាំងដែលអ្នកចង់ទៅឱ្យបានច្បាស់លាស់។

ទី៥ ចំពោះអ្នកបានចាក់វា៉ក់សាំងហើយពេលទៅដល់ភ្លាមត្រូវធ្វើតេស្ត RT-PCR សិនទើបអាចធ្វើដំណើរបាន។

ទី៦ ចំពោះអ្នកដែលមិនបានចាក់វា៉ក់សាំង ត្រូវធ្វើតេស្តពីរថ្ងៃមុនពេលចេញដំណើរ ហើយពេលទៅដល់ត្រូវ ធ្វើតេស្ត RTK-Ag និងឃុំខ្លួន ៥ថ្ងៃសិនទើបអាចធ្វើដំណើរបាន។

ចំពោះអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩

  • អ្នកដំណើរត្រូវមានក្រដាស់បញ្ជាក់ពីគ្រូពេទ្យចំនួន ៦០ថ្ងៃមុន ទើបអាចធ្វើដំណើរទៅម៉ាឡេស៊ីបាន។
  • អ្នកដំណើរត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល ២ថ្ងៃមុនពេលចេញដំណើរទៅម៉ាឡេស៊ី។

សូមជម្រាបថា ថ្វីត្បិតតែជំងឺកូវីដ១៩ ហាក់ស្ងប់ស្ងាត់បន្ដិចមែន ប៉ុន្ដែម៉ាឡេស៊ីនៅតែបន្ដការប្រុងប្រយ័ត្នចំពោះការចម្លងកូវីដ១៩ ពីក្រៅចូលមកក្នុងប្រទេសរបស់ខ្លួនដដែល ហេតុនេះហើយទើបម៉ាឡេស៊ីសម្រេចបញ្ចេញច្បាប់មួយចំនួនដូចខាងលើឱ្យអ្នកដំណើរបរទេសដែលចង់ចូលមកលេងនៅប្រទេសខ្លួនអនុវត្ត៕

ប្រភព airasia

អត្ថបទដោយ៖ អូន រ៉ាទី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia