ទូរសព្ទធ្លាក់ចូលទឹកភ្លាម អ្នកត្រូវប្រញ៉ាប់ធ្វើរឿង៥នេះ ជាបន្ទាន់ បើមិនចង់ខូចទូរសព្ទ
Raty Oun
MAY 18 2022
គន្លឹះល្អៗ
427 views
1 min read

ជាទូទៅចំពោះអ្នកប្រើប្រាស់ទូរសព្ទមនុស្សមួយចំនួនតែងតែជួបប្រទះនូវបញ្ហានៃការធ្លាក់ទូរសព្ទចូលទឹក ណាមួយខែនេះជាខែវស្សាទៀតដូច្នេះមានអ្នកខ្លះមិនបានចាប់អារម្មណ៍ធ្វើឲ្យទូរសព្ទចូលទឹក ឬមានករណីខ្លះទៀតធ្លាក់ទូរសព្ទចូលក្នុងចានបង្គន់ផងក៏មាន។ ដូច្នេះថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងលើកយកដំណោះស្រាយមួយចំនួនមកបង្ហាញ សម្រាប់អ្នកមានបញ្ហាទូរសព្ទចូលទឹក ហើយទូរសព្ទអត់មានអាវក្រោះការពារទឹក (Waterproof) តាមជំហានងាយៗដូចខាងក្រោម៖

ទី១ ប្រញាប់រើសទូរសព្ទចេញពីក្នុងទឹកមកសម្ងួតជាមួយជាយអាវរបស់អ្នក

ទី២ ឆែកមើលប្រសិនបើទូរសព្ទនៅបើក ចូលទៅក្នុងយូធូបហើយចុច Search ពាក្យ ( Sound remove water from phone) បន្ទាប់មកចាក់វីដេអូនោះ ប៉ុន្តែប្រសិនបើលើកពីទឹកមករលត់សូមកុំបើកប្រយ័ត្នឆ្លងភ្លើងខូចលើសដើម។

ទី៣ ក្រលាស់វាតិចៗដើម្បីឲ្យទឹកធ្លាក់ចេញ ឬដោះសន្ទះខាងក្រោយចេញដើម្បីដកស៊ីម និងថ្មចេញប្រសិនបើទូរសព្ទអ្នកអាចដោះបាន

ទី៤ យកកន្សែងពោះគោធ្វើការជូតសម្អាត និងជក់ទឹកចេញ ឬយកទូរសព្ទទៅដាក់ក្នុងធុងអង្ករក៏បាន

ទី៥ កុំបើកដំណើរការប្រព័ន្ធទូរសព្ទ បន្ទាប់មករយៈពេល ៤៨ម៉ោងក្រោយអ្នកអាចដកវាចេញមកបើកសាកល្បងមើលថានៅដំណើរការឬអត់ ប្រសិនបើមិនដំណើរការ ជម្រើសល្អបំផុតបន្ទាប់គឺយកទៅជាងដែលនៅជិតអ្នកបំផុត។

គូសបញ្ជាក់ថា អ្នកមិនគួរយកម៉ាស៊ីនផ្លុំសក់ ឬយកទូរសព្ទទៅដាក់ហាលថ្ងៃ និងយកទូរសព្ទទៅដាក់នៅក្នុងម៉ាស៊ីនកម្តៅដើម្បីឲ្យវាឆាប់ស្ងួតនោះទេ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia