Nokia គឺជាយីហោទូរស័ព្ទដែលធ្លាប់តែល្បីល្បាញនិងឈានមុខគេមួយនៅទូទាំងពិភពលោកប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា សឹងតែបាត់ស្រម៉ោល Nokia តែម្តង។ ដោយឡែកថ្មីៗនេះ Nokia បញ្ចេញទូរស័ព្ទដែលអាចដោះថ្មចេញក្រៅបានខុសប្លែកពីស្មាតហ្វូនដទៃនាពេលបច្ចុប្បន្ន។
បើយោងតាមការចុះផ្សាយរបស់ GSMARENA បានបង្ហាញថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nokia មួយឈ្មោះថា HMD Global បានបញ្ចេញ Nokia ត្រកូល C គឺ C21, C2, និង C2nd Edition ប៉ុន្តែសមត្ថភាពរបស់វាមួយចំនួនមិនមានការដំឡើងឱ្យខ្លាំងជាងមុននោះទេ។
សម្រាប់ម៉ូឌែល C2 នេះ វាមានទំហំ 5.7អ៊ីញ និងកម្រិតនៃការបង្ហាញត្រឹមតែ 480X960 px ប៉ុណ្ណោះដោយធ្លាក់ពី 720 X 1440 px ហើយសម្រាប់កាមេរ៉ាមុខវិញប្តូរពី5MP មកត្រឹមតែ 2MP ប៉ុណ្ណោះ ប៉ុន្តែកាមេរ៉ាក្រោយមានទំហំ5MP ដដែល។
លើសពីនេះទៅទៀតម៉ូឌែលថ្មីមួយនេះវាមានទំហំថ្មកាន់តែតូចជាងមុនទៅទៀត ដោយធ្លាក់ពី 2800mAh មកត្រឹមតែ 2400mAh ហើយក៏មិនមានមុខងារសាកថ្មល្បឿននោះទេ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺម៉ូឌែលមួយនេះនៅតែ មានកន្លែងសម្រាប់ដោះថ្មបានដូចទូរស័ព្ទជំនាន់មុនទៀត។
គូសបញ្ជាក់ផងដែរថាមូលហេតុដែល Nokia ម៉ូឌែលថ្មីទាំងនេះមានការទម្លាក់នៅកម្លាំងក៏ដូចជាសមត្ថភាពមួយចំនួនជាពិសេសនៅរក្សាការរចនាបែបបុរាណដូចនេះគឺដោយសារតែ Nokia បានរកឃើញពីខ្សែសង្វាក់ផលិតកម្មមួយដែលអាចអោយ ផលិតផលរបស់ខ្លួលក់ទៅកាន់ទីផ្សាមានតម្លៃថោក។
អត្ថបទដោយ៖ រិន មករា